ខណៈដែលកងកម្លាំងប៉ូលីសពិសេសរបស់រដ្ឋាភិបាល ស្រីលង្កា បានឆ្មក់ចូលទៅក្នុងផ្ទះ ស្ត្រីមានផ្ទៃពោះម្នាក់ បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង រួមទាំងកូនក្នុងបន្ទុកចំនួន៣នាក់ផ្សេងទៀត នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះ ។
ស្ត្រីមានផ្ទៃពោះនោះ ជាប់ពាក់ព័ន្ធនឹងការរួមគំនិតក្នុងការរៀបចំផែនការវាយប្រហារភេរវកម្មទៅលើព្រះវិហារសាសនាគ្រិស្ត និងសណ្ឋាគារប្រណិតៗ កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩នេះ ដែលបានសម្លាប់មនុស្សអស់ចំនួន៣៦៩នាក់ និងជាង៥០០នាក់ផ្សេងទៀតបានរងរបួស ។
ស្ត្រីមានផ្ទុះពោះនោះ ទំនងជាបានរៀបចំគ្រឿងផ្ទុះរួចជាស្រេចហើយ ក្នុងការបំផ្ទុះសម្លាប់ខ្លួនឯង និងកូន៣នាក់នៅក្នុងផ្ទះ ខណៈដែលឃើញប៉ូលីសចូលទៅចាប់ខ្លួន ៕