ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្នុងរយៈពេលពីរថ្ងៃនេះឱកាសការងារប្រមាណ១ពាន់កន្លែងកំពុងរង់ចាំលោកអ្នក

ក្នុងរយៈពេលពីរថ្ងៃនេះឱកាសការងារប្រមាណ១ពាន់កន្លែងកំពុងរង់ចាំលោកអ្នក

ពិព័រណ៍ការងារខេត្តបាត់ដំបងឆ្នាំ២០១៨ ដែលបាននាំមកនូវឱកាសការងារប្រមាណ១ពាន់កន្លែងសម្រាប់យុវជនអ្នកស្វែងរកការងារនៅក្នុងខេត្តបាត់ដំបងនោះ ត្រូវបានបើកសម្ពោធហើយកាលពីព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកស្រី ញ៉ឹក សាគន្ធ អភិបាលរងខេត្តបាត់ដំបងបានថ្លែងបញ្ជាក់ថា
”ពិព័រណ៍ការងារនេះជាផ្នែកមួយនៃការលើកកម្ពស់ទីផ្សារការងារក្នុងខេត្ត ដើម្បីយុវជនទទួលបានការងារកាន់តែងាយស្រួលនិយោជកជ្រើសរើសបុគ្គលិកស្របតាមតម្រូវការរបស់វិស័យនានា ក៏ដូចជាចូលរួមកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថានរបស់ប្រពលរដ្ឋទៅក្រៅប្រទេស។”

ពិព័រណ៍ការងារនេះ គឺជាព្រឹត្តិការណ៍ការងារដ៏ធំសម្រាប់ខេត្តបាត់ដំបងដែលត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)សាលាខេត្តបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ខេត្តបាត់ដំបង និងក្រោមការគាំទ្រដោយអង្គការ Finn Church Aid ដោយមានមន្ទីរ ស្ថាប័ន ក្រុមហ៊ុន អង្គការសង្គមស៊ីវីល និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ចំនួន ៥៥ ចូលរួមតាំងបង្ហាញដែលនឹងអាចទាក់ទាញអ្នកចូលរួមទស្សនាប្រមាណ ៤.០០០នាក់។

សម្រាប់យុវជន សិស្សនិស្សិតនិងអ្នកស្វែងរកការងារទូទៅអាចចូលរួមទស្សនាការតាំងពិព័រណ៍ការងារដោយសេរី ដែលមានរយៈពេលពីរថ្ងៃគឺថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា និងថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ៦:០០ ល្ងាច ដើម្បីដាក់ពាក្យស្វែងរកការងារ ស្វែងយល់អំពីទីផ្សារការងារ និងទទួលបានការចែករំលែកបទពិសោធន៍នៅក្នុងសិក្ខាសាលាពីសំណាក់វាគ្មិនល្បីៗ។