ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ា គិត ម៉េង អបអរសាទរ ចំពោះ​លោកឧកញ៉ា វណ្ណ សុខហេង បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អណត្តិទី២ លើកទី២

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារលិខិត ចូលរួមសម្តែងនូវមនោសញ្ចេតនា និងអប់អរសាទរ ជូនចំពោះ លោកឧកញ៉ា វណ្ណ សុខហេង ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អណត្តិទី២ លើកទី២ ដោយទទួលបានការទុកចិត្តពីសមាជិកបោះឆ្នោតគាំទ្រ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ។

យោងតាមសាលិតចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ជាលទ្ធផលជោគជ័យដ៏ត្រចះត្រចង់នេះ សរបញ្ជាក់ឲ្យឃើញពីការជឿទុកចិត្តពីសម្ថភាពដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសព្វ និងការទទួលខុសត្រូវ​របស់លោកឧកញ៉ា ដើម្បីផ្តល់ភាពកក់ក្តៅជូនដល់គ្រប់ពាណិជ្ជករ នៅក្នុងខេត្ត ដែលញ៉ាំងឲ្យស្ថាប័ន សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដើរតួនាទីរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមិនអាចខ្វះបាន ក្នុងការចូលរួម​យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា  ធ្វើឲ្យសេដ្ឋកិច្ចជាតិមានការអភិវឌ្ឍន៍​រីកចំរើនជាលំដាប់គួរជាទីមោទនៈ ៕