ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តំណាងអយ្យការ ស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះ តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោស លោកកឹម សុខា ចាប់ខ្លួន និង ឃុំខ្លួគាត់ នៅក្នុងពន្ធនាគារវិញ

ភ្នំពេញ៖ សាលាដំបួងរាជធានីភ្នំកមពេញ កាលពីថ្ងៃទី យប់ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ បានបិទ និង បញ្ចប់ការធ្វើសេចក្តីសន្និដ្ឋាន ទៅលើ សំណុំរឿង ក្តីឧក្រិដ្ឋរបស់ លោកកឹម សុខា អតីតប្រធាន គណកបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងការឃុបឃិត និង រួមគំនិតជាមួយពួកបរទេស នៅឯបញ្ចឹមប្រទេស ដើម្បីផ្តួលរលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈការ រៀបចំធ្វើបាតុកម្ម និង ការធ្វើបដិវត្តន៍ពណ៌ប្រព្រឹត្ត ពីចន្លោះឆ្នាំ ១៩៩៣ និង ឆ្នាំ ២០១៧។

សវនាការនេះ ដឹកនាំដោយលោកចៅក្រម កូវ សៅ ជាប្រធានចៅក្រមប្រឹក្សា មានលោក ចៅក្រម ធាម ច័ន្ទពិសិដ្ឋ និង លោកចៅក្រម សេង លាង ជាចៅក្រមប្រឹក្សា។ និង មានព្រះរាជអាជ្ញារង ប្លង់ សុផល និង លោក ឆាយ ហុង ជាតំណាងអយ្យការ ។

មេធាវីតំណាងអោយរាជរដ្ឋាភិបាលកម្ពុជា ( ភាគីរដ្ឋបវេណី) មានចំនួន៤ រូប រួមមាន: លោកមេធាវី គី តិច, លោកមេធាវី លី ច័ន្ទតុលា, លោកមេធាវី ចេង ប៉េងហាប់ និង លោកមេធាវី សាន់ ជួយ។

ចំណែកឯ មេធាវីការពារក្តីអោយ ភាគីជាប់ចោទ ឈ្មោះ កឹម សុខា មានចំនួន៤រូប រួមមាន: លោកមេធាវី អាង ឧត្តម, លោកមេធាវី ចាន់ ចេង, លោកមេធាវី ផេង ហេង និង លោកស្រីមេធាវី ម៉េង សុភារី។

មុនពេលបិទបញ្ចប់ ការសន្និដ្ឋាន លោកព្រះរាជអាជ្ញារង ប្លង់ សុផល និង ឆាយ ហុង បានតម្កល់ បទចោទប្រកាន់ ចំពោះ ជនជាប់ចោទ កឹម សុខា រក្សាទុកដដែល និង បានស្នើសុំដល់ ក្រុមប្រឹក្សាជំនុំជម្រះ សម្រេចផ្តន្ទាទោស ជនជាប់ចោទ ទៅច្បាប់ជាធរមាន។

លោកព្រះរាជអាជ្ញារង ក៏ បានស្នើសុំឱ្យក្រមប្រឹក្សាជំនុំជម្រះ ចេញដីកាសម្រេច
បំរាម និង ដកហូតសិទ្ធិធ្វើនយោបាយ និង សិទ្ធិឈរឈ្មោះ ឱ្យគេបោះឆ្នោតឱ្យ របស់
ជនជាប់ចោទ ឈ្មោះ កឹម សុខា អស់មួយជីវិត។ និងចេញដីកា ចាប់ខ្លួនលោកកឹម សុខា និង បញ្ជូន ខ្លួនគាត់ ទៅឃុំខ្លួន នៅក្នុងពន្ធនាគារវិញ ។

ចំណែកឯ មេធាវី គី តិច តំណាងឱ្យភាគីរដ្ឋបវេណី ក៏ បានស្នើសុំឱ្យ ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សម្រេចផ្តន្ទាទោស ជនជាប់ចោទ កឹម សុខា ដាក់ពន្ធនាគារ អោយបានធ្ងន់ផងដែរ។

រីឯ ជនជាប់ចោទ ឈ្មោះ កឹម សុខា និង មេធាវីការពារក្តី បានច្រានចោល ចំពោះការចោទប្រកាន់ អំពីតំណាងអយ្យការអមសាលាដំបូងរាជធានី និង មេធាវីភាគី រដ្ឋប្បវេណី។

ពួកគាត់ បានសំណូមពរ ដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សម្រេចទម្លាក់ចោលបទចោទប្រកាន់ ចំពោះ លោកកឹម សុខា និង ដោះលែង គាត់ឱ្យ មានសេរីភាពវិញ។

បន្ទាប់ពីបញ្ចប់សវនការ នាយប់ថ្ងៃ ទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ (ម៉ោងជាង ៩ យប់)លោកកូវ សៅ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានប្រកាសបិទសវនាការ និង បានលើកពេលប្រកាសសាលក្រម ទៅធ្វើ នៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៣។

យោងតាមឯកសារតុលាការ បានឱ្យដឹងថា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ  ជនជាប់ចោទ ឈ្មោះ កឹម សុខា ភេទប្រុស អាយុ ៦៧ ឆ្នាំ  ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ« សន្និដ្ឋិភាពជាមួយបរទេស» ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

យោងតាមបទចោទប្រកាន់នេះ ជនជាប់ចោទ ឈ្មោះ កឹម សុខា អាចប្រឈមនឹងការជាប់ពន្ធនាគារ ចន្លោះពី ១៥ ទៅ៣០ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព ដូចការចោទប្រកាន់នោះ។

ជនជាប់ចោទ ឈ្មោះ កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងរាជធានីភ្នំពេញ៕

ដោយ: ទេព ច័ន្ទ