បន្ទាយមានជ័យ: ក្រុមហ៊ុន បៃតងកម្ពុជារបស់លោកឧកញ៉ា ភូ ពុយ និងឧកញ៉ា ភូ វាសនា បានចុះមកបង្កេីតទីផ្សារសហគមន៏ស្រូវជូនបងប្អូនប្រជាកសិករ ឃុំសំបួរ ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យកាលពីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ។
ការចុះមកបង្កេីតទីផ្សារសហគមន៏ស្រូវជូនបងប្អូនប្រជាកសិករ ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក ភួ ពុយ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង លោក លី សារី អភិ បាលរងខេត្តបន្ទាយមានជ័យ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ សមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី លោកមេឃុំផងដែរ។
ក្នុងគោលបំណងធំ គឺ ដេីម្បីទប់ស្កាត់ការធ្លាក់ថ្លៃនូវតម្លៃស្រូវរបស់បងប្អូនប្រជាកសិករ នៅរដូវកាលច្រូតកាត់ខាងមុខនេះ ។