ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បុរសម្នាក់ត្រូវយុវជនមិនស្គាល់មុខ កាប់ ដាច់ក្បាលពីខ្លួន និង ត្រូវស្លាប់យ៉ាងអាណោចអាធ័ម នៅខណ្ឌដង្កោ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានយុវជនមិនស្គាល់មុខ កាប់សម្លាប់ និង ដាច់ក្បាលពី ខ្លួន ហើយត្រូវបានសន្តិសុខ ម្នាក់ បានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ នៅកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីឃាតកម្មខាងលើនេះ បានកើតឡើង កាលពី ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ នៅ កន្លែង លាង រថយន្ត ទុក ចោល មួយ កន្លែង ស្ថិត នៅ ក្នុង ភូមិ ថ្មី សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

មន្ត្រីនគរបាលខ័ណ្ឌដង្កោបាននិយាយថា: សពជនរងគ្រោះ មិនទាន់ត្រូវបាន ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដោយសារតែ ជនរងគ្រោះ មិនមាន អត្តសញ្ញាណប័ណ្ណ ឬ ឯកសារ នៅនឹងខ្លួន។

សាកសព មានអាយុប្រហែល ជាងវ៣០ឆ្នាំ ស្លៀកខោខ្លីព៍ណខ្មៅនិងពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ និង នៅក្បែរខ្លួនសពមានដាវ សាំម៉ូរ៉ៃមួយដើមផងដែរ។

មន្រ្ដីនគរបាលបាននិយាយថា: ឥឡូវនេះ, សាកសពរបស់ជនរងគ្រោះ ត្ត្រូវបានកម្លាំងនគរបាល នាំ យក ទៅ តម្កល់ ទុក នៅ ឈាបនដ្ឋាន វត្ត ឫស្សី សាញ់ និង ស្រាវជ្រាវន រក អត្ត សញ្ញាណ ជន រង គ្រោះ ដើម្បី ទាក់ទង ទៅ ក្រុម គ្រួសារ ដើម្បីនាំ យក ទៅ ធ្វើបុណ្យ តាមប្រពៃណី ។

ចំណែកឯមជនដៃដល់ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំពុងតែ ធ្វើការ ស្រាវជ្រាវ និង ស្វែងរកតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ជាធរមាន៕

ដោយ ទេព ច័ន្ទ