ភ្នំពេញ:លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិ ទ្ធិភាព ភីអិលស៊ី បានប្រកាសឧបត្ថម្ភដល់ កីឡាករ ធឿន ធារ៉ា ចំនូន ៣០០ដុល្លារអាមេរិក ដែលបានផ្តួលកីឡាករថៃឱ្យចុះចាញ់នៅទឹកទី1 ដោយពេទ្យ បញ្ឈប់ ដេីម្បីទទួលបានពានរង្វាន់ស្តេចថៃ ជាប្រវត្តិសាស្រ្តពីប្រទេសថៃ និងបានឧបត្ថម្ភដល់ កីឡាករ ហ៊ុន កន ចំនួន ១០០ដុល្លារផងដែរ។
លោកឧកញ៉ា ហេង បូរិន បានមានប្រសាសន៍បញ្ជាក់ថា «ខ្ញុំសូមចូលរួមអបអរសាទរផងចំពោះកីឡាករ ធឿន ធារ៉ា ដែលបានផ្តួលកីឡាករថៃឱ្យចុះចាញ់នៅទឹកទី1ដោយពេទ្យ បញ្ឈប់ ដេីម្បីទទួលបានពានរង្វាន់ស្តេចថៃ ជាប្រវត្តិសាស្រ្តពីប្រទេសថៃ ថវិកានេះខ្ញុំនឹងវេទៅលោកគ្រូ Sorn Elit ស៊ន អេលីត ដេីម្បីឱ្យគាត់ជួយយកថវិកានេះជូនដល់កីឡាករយើងទាំងពីរផង ខ្មែរ ស្រលាញ់ខ្មែរ»។
លោកឧកញ៉ា ហេង បូរិន បានលើកឡើងជាទស្សនទានថា បងប្អូន ឬលោកឧកញ៉ា អ្នកឧកញ៉ា ក៏ដូចជាបងប្អូនជនរួមជាតិផ្សេងទៀត ដែលបងប្អូនមានលទ្ធភាពជាក់ស្ដែង គួរតែងាកជួយតាមលទ្ធភាពដល់បញ្ហាខ្វះខាតផ្សេងៗនៅមូលដ្ឋាន ឬស្រុកភូមិកំណើតបានដូចគ្នា ដើម្បីជាការរួមចំណែកកសាងសង្គមជាមួយរាជរដ្ឋាភិបាលយើងឱ្យកាន់តែរីកចម្រើនថែមទៀត៕