ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត អ៊ឹង ឃាង ក្រុមហ៊ុន UNG KHEANG GROUP បានរំលឹកអតីតកាលដ៏ជូរចត់កាល២០ឆ្នាំមុនដែលធ្លាប់មានអនុស្សាវរីយ៍ជាច្រើននៅទីនោះហើយក៏ជាកន្លែងដែលលោកបានរៀនសូត្រ និងលត់ដំកែប្រែគ្រប់យ៉ាងផងដែរ ទម្រាំមកដល់ថ្ងៃនេះនឹងបានកាន់កាប់ជំនួញដ៏ធំនៅក្នុងដៃ ជាមួយកិត្តិយសនិងកេរ្តិ៍ឈ្មោះក្នុងសង្គមជាតិ។
ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានរំលឹកថា« ខ្ញុំសូមចូលរួមរំលែកទុក្ខនិងសោកស្ដាយបំផុតក្នុងគ្រោះថ្នាក់អគ្គីភ័យឆាបឆេះកាស៊ីណូ ហ្រ្គែនដាយអឺមុិន សុីធី ប៉ោយប៉ែត ជាកន្លែងដែលខ្ញុំធ្លាប់មានអនុស្សាវរីយ៍ជាច្រើននៅទីនោះហើយក៏ជាកន្លែងដែលខ្ញុំបានរៀនសូត្រ និងលត់ដំកែប្រែគ្រប់យ៉ាងផងដែរ
ចូលរួមរំលែកទុក្ខពីខ្ញុំបាទ អតីត ក្មេងបេីកទ្វារនិងយួរកាបូប ឆ្នាំ២០០២ ពេលវេលា២០ឆ្នាំគត់»។