ភ្នំពេញ: តារាសម្ដែង អាង សុជាតាហៅ ឈូ ឈូ បានទៅទទួលយកអាហារូបករណ៍ ដែលសាកលវិទ្យាល័យអន្តរ ជាតិ IU បានផ្ដល់អោយតាមរយៈស្ថាបនិកគ្រួសា រតារាកម្ពុជា ជាផ្លូវការហើយ កាលពីថ្ងៃទី២ មករាឆ្នាំ២០ ២៣។
ឥឡូវនេះ អាង សុជាតា នៅមិនទាន់បានប្រកាសអោយដឹងពីមុខវិជ្ជាដែលនាងជ្រើសយកនៅឡើយទេ ដោយនាង ចង់អោយហ្វេនហ្វេន Surprise ថាតើនាងនឹងរៀនមុខវិជ្ជាអ្វីក្រោយប្រលងជាប់បាក់ឌុប និទ្ទេស D។
នាង និង ម្ដាយ ក៏បានទទួលការសំណេះសំណាលយ៉ាងកក់ក្ដៅ ក្រោមវត្តមានថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដោយមានឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន និង ជាសាកលវិទ្យាធិការរងរបស់សាកលវិទ្យាល័យអន្តរជាតិ IU។
លើសនាពីនេះ នាង ក៏ចាត់ទុកថា នេះគឺជាសិល្បការិនីមួយរូប ដែលទទួលឱកាសដ៏កម្រមួយនេះ ក្រោយពីបានបញ្ចប់ថ្នាក់បាក់ឌុបផងដែរ៕




















