ភ្នំពេញ: មន្រ្តីជំនាញ ក.ប.ប. នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះបានអនុវត្តសកម្មភាពត្រួតពិនិត្យទំនិញនៅលើទីផ្សារទាំងទំនិញនាំចូល និងទំនិញផលិតក្នុងប្រទេសដែលជាទំនិញសំខាន់សម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។
ការត្រួតពិនិត្យនេះ ពិតណាស់គឺដើម្បីធានាចរន្តទំនិញដែលចរាចរលក់នៅលើទីផ្សារមានសុវត្ថិភាពចំពោះអ្នកបរិភោគ ក៏ដូចការពារនិងរាំងខ្ទប់ទំនិញដែលមិនមានអនុលោមភាពទៅនឹងបទប្បញ្ញត្តិនាំឱ្យមានហានិភ័យដល់អ្នកប្រើប្រាស់។
តាមលទ្ធផលមន្រ្តីជំនាញបានធ្វើការត្រួតពិនិយ្យរកឃើញទំនិញមិនមានអនុលោមភាពចំនួន ៣១។៧៥គីឡូក្រាមមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធី។