បណ្តាខេត្ត៖ ក.ប.ប. ខេត្តកំពង់ឆ្នាំង កំពង់ធំ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សាខាបានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យអនុលោមភាពអាជីវកម្មប្រេងឥន្ធនៈ ក្នុងទិសដៅអប់រំណែនាំអាជីវករអំពីច្បាប់ ក៏ដូចជាអនុវត្តវិធានការចំពោះអាជីវករដែលមានចេតនាកេងបន្លំពីអ្នកប្រើប្រាស់។
យោងតាមលទ្ធផលពីមន្ត្រីជំនាញ មានស្ថានីយដេប៉ូប្រេងឥន្ធនៈចំនួន១ទីតាំង ក្នុងចំណោម៧ស្ថានីយ ដេប៉ូ ដែលបានត្រួតពិនិត្យ។ ដោយបានយល់ដឹងអំពីច្បាប់ អាជីវករប្រព្រឹត្តល្មើសបានព្រមទទួលការពិនិត្យអន្តរការណ៍ពីមន្ត្រីជំនាញ ដើម្បីមានឱកាសក្នុងការកែតម្រូវកំហុស។