ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្រីស្អាតរកស៊ីបញ្ចាំរបស់ក្នុងបនល្បែងណាហ្គាវើល ត្រូវឃាតករសម្លាប់ នៅក្នុងបនល្បែងណាហ្គាវើល

ភ្នំពេញ: នារីដែលមានរូសម្រស់ស្រស់ស្អាតម្នាក់ ត្រូវឃាតករសម្លាប់កាលពីម៉ោង១០យប់ ថ្ងៃទី១៦ មករា ២០២៣ នៅក្នុងបនល្បែងណាហ្គាវើល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ហើយសពត្រូវបានគេដឹកចេញយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដោយមានអ្នកយាមកាមយ៉ាងតឹងតែង ពីសំណាក់សមត្ថកិច្ចជំនាញ ។ ហើយករណីនេះត្រូវបានគេប្រាប់ថា ជាករណីប្លន់យកទ្រព្យសម្បត្តិប្រមាណជាងកន្លះលានដុល្លារ ។

ជនរងគ្រោះត្រូវបានគេប្រាប់ថា ឈ្មោះ ហ្គិច អ្នករកស៊ីបញ្ចាំ ហើយត្រូវឃាតករចាក់ និងអារក សម្លាប់ នៅណាហ្គាវើល១ ក្នុងបន្ទប់ទឹក ជាន់ទី១ ដោយប្លន់ទ្រព្យនិងលុយ ប្រមាណ ៦០ ម៉ឺនដុល្លា ។ អធិការនគរបាលខណ្ឌចំកាមន លោក យិន សាន មិនហ៊ានបរិយាយជុំវិញរឿងនេះទេ ដោយលោកបញ្ជាក់ថា ក្រសួងមហាផ្ទៃជាអ្នកធ្វើរឿងនេះ ។

អគ្គស្នងការរងទទួលផែនកណ្ដាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ មួង សុធា មិនបានបរិយាយឱ្យលម្អិតជុំវិញករណីសម្លាប់មនុស្សនៅក្នុងកាស៊ីណូ ណាហ្គាវើល នោះទេ ដោយលោកកំពុងជាប់រវល់បើករថយន្ត ប៉ុន្តែលោកបញ្ជាក់បែបខ្លី ជនល្មើសគឺជាជនជាតិខ្មែរ ពេលនេះសមត្ថកិច្ចបានកំណត់អត្តសញ្ញាណហើយ ៕

ស្រីស្អាតម្នាក់ ដែលរកស៊ីបញ្ចាំរបស់ នៅក្នុងបនល្បែងណាហ្គាវើល ត្រូវឃាតករសម្លាប់ និង ប្លន់យកលុយបអស់ជាង៦០ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ: ស្រី្តមានរូបស្អាតស្រស់សោភា ម្នាក់  ដែលរកស៊ីចងការប្រាក់ និង បញ្ចាំរបស់របរ មានតម្លៃ ប្រចាំនៅ កន្លែងបនល្បែងណាហ្គាវើល ត្រូវបានគេប្រទះឃើញ ត្រូវបាន គេចាក់សម្លាប់ និង ត្រូវបានស្លាប់ យ៉ាងអាណោចអាធ័ម កាលពីម៉ោងប្រមាណ១០យប់ ថ្ងៃទី១៦ មករា ២០២៣ នៅក្នុងបនល្បែងណាហ្គាវើល  ដែលមានទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

មន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឱ្យដឹងថា: ជនរងគ្រោះ មានឈ្មោះ ក្រៅហៅថា: ហ្គិច មុខរបរ ជាអ្នករកស៊ីបញ្ចាំ របស់បរមានតម្លៃ និង ចងការប្រាក់ ប្រចាំនៅ កន្លែងលែងល្បែងណាហ្គាវើល។

មន្រ្តីនគរបាលព្រហ្មទណ្ឌបាននិយាយថា: ជនរងគ្រោះ ត្រូវបានស្លាប់ ដោយការចាក់ ដោយកាំបិត  និងអារកសម្លាប់ នៅក្នុងបន្ទប់ទឹក ជាន់ទី១ នៅក្នុងកន្លែងបនល្បែង ណាហ្គាវើល ។  ហើយបើ យោងតាម សាច់ញាតិជិតស្និទ្ធរបស់ជនរងគ្រោះ,  ជនរងគ្រោះ ត្រូវបានដៃដល់   ប្លន់យក លុយអស់ ប្រមាណ ៦០ម៉ឺនដុល្លាអាមេរិក ។

បច្ចុប្បន្ននេះ សាកសពរបស់ជនរងគ្រោះ ត្រូវបានដឹកយកទៅ រក្សាទុក នៅក្នុងវត្តទឹកថ្លា ស្ថិតក្នុង ខ័ណ្ឌសែនសុខ ដើម្បីរង់ចាំ ក្រុមគ្រួសារ មកទទួល យកទៅធ្វើបុណ្យ តាមប្រពៃណី និង  ដើម្បីស្រាវជ្រាវ រកឃាតករ ដើម្បីនាំខ្លួន មក ផ្តន្ទាទោស តាមច្បាប់ ជាធរមាន។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានសន្និដ្ឋានថា: ករណីនេះ គឺ ការប្លន់យកទ្រព្យសម្បត្តិប្រមាណជាងកន្លះលានដុល្លារ របស់ជនរងគ្រោះ។ ហើយ ជនសង្ស័យ អាចអ្នកដែលដែល ញៀនល្បែង ស៊ីសង និង ស្គាល់ ជនរងគ្រោះ ច្បាស់ ផងដែរ។

មន្រ្តីនគរបាលព្រហ្មទណ្ឌរូបនេះ បានបញ្ជាក់ថា: ឥឡូវនេះ មន្រ្តីនគរបាលនគរបាលព្រហ្មទណ្ឌ ជំនាញ នៃ ក្រសួងមហាផ្ទៃ កំពុងតែដុតដៃដុតជើង និង ធ្វើការស្រាវជ្រាវ ចំពោះករណី ឃាតកម្ម ដ៏សាហាវឃោរឃៅនេះ ៕

ដោយ: ទេព ច័ន្ទ