ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ា យូ សាម៉េត ត្រូវបានតែងតាំងជាប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានក្នុងរាជធានីភ្នំពេញនិងខេត្តនានា

(ភ្នំពេញ)៖ អ្នកឧកញ៉ា យូ សាម៉េត ត្រូវបានតែងតាំងជាប្រធានក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្ស នៅមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តនានា ហើយនេះបើតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ​ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំងក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្ស នៅមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តនានា មានសមាសភាព ២០រូប ដោយក្នុងនោះមានអ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត ជាប្រធាន។

ក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្ស នៅមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តនានា មានភារកិច្ចចូលរួមសហការជាមួយគណៈកម្មាធិការគណបក្សរាជធានី ខេត្ត ដែលមានការពាក់ព័ន្ធ ដើម្បីធ្វើការងារចលនាកសាងពង្រីកសមាជិកគណបក្សថ្មី នៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តនានា។
អ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានផ្តល់ទំនុកចិត្តតែងតាំងលោកជាប្រធានក្រុមមួយនេះ។អ្នកឧកញ៉ាបានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកសមាជិកគណបក្សប្រជាជនកម្ពុជា ឲ្យបានកាន់តែច្រើន ដើម្បីភាពរឹងមាំនៃគណបក្សទាំងមូល៕