ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈ ឯកឧត្តម ដួង ដារា ជំនួយការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ៩រូបនៅខេត្តកំពង់ធំ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយកាលពីថ្ងៃទី ១២ខែមករាឆ្នាំ២០២៣។
យោងតាមរយៈ ឯកឧត្តម ដួង ដារា បានឲ្យដឹងថា ការសុំចូលរួមជីវភាពនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទាននេះ គឺ ដោយពួកគេយល់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកបម្រើជាតិ ប្រជាជន និងមាតុភូមិពិតប្រាកដក។
ការចុះចូលរបស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទាននេះ គឺទី១ លោក ម៉ៅ សុផាន់ណា អនុប្រធានគណបក្សភ្លើងទៀនខេត្តកំពង់ធំ ទី២ លោក ស៊ី សុខន ក្រុមការងារ ទី៣ លោក ឆាយ ចេង អនុប្រធានទី១គណបក្សភ្លើងទាន ខេត្តកំពង់ធំ ទី៤ លោក វ៉ន កុសល ក្រុមការងារគបក្សភ្លើងទៀន ទី៥ លោក ស៊ីវ សួរ ក្រុមការងារបក្សខេត្តកំពង់ធំ ទី៦ លោក ម៉ែន ង៉ែត ក្រុមការងារគណបក្សភ្លើងទៀនខេត្តកំពង់ធំ ទី៧ លោក សេង គឹមឆេង ជំនួយការលោក កឹម សុខា ក្រុមការងារថ្នាក់ជាតិ ទី៨ លោក អ៊ុយ សានកុសល ជំនួយការ លោក ឡុង រី ក្រុមការងារថ្នាក់ជាតិគណបក្សសង្រ្គោះជាតិ និងទី៩ លោក ម៉ៃ ភិរុណ យុវជនគបក្សខ្មែរស្រឡាញ់ជាត់ ស្រុកខ្សាច់កណ្តាល។
មន្រ្តីគណបក្សភ្លើងទៀន ចំនួន៩រូប ដែលបានចូលរួមជីវភាពនយោបាយនោះយល់កាន់តែច្បាស់ថា សព្វថ្ងៃនេះ នយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទាន គឺគ្មានគោលជំហនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម នឹងញុះញ៉ុងឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺ ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់តែម្តង។
តំណាង គណបក្សភ្លើងទៀនបានចាត់ទុកថា កន្លងទៅការប្រមាថអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះប្រជាជាតិខ្មែរទាំងមូលដែលព្រះអង្គ គឺជាព្រះមហាក្សត្រ ប្រកបដោយទសពិធរាជធម៌ មានសីលធម៌ គុណធម៌ដ៏ល្អផូរផង់ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ មិនអនុញ្ញាតឱ្យជនណាម្នាក់រំលោភបំពានបានឡើយ។