ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងកសិកម្មទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា

ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣នេះបាន ទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា ទ។

គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម លើវិស័យស្រូវអង្ករ និងប្រព័ន្ធកសិ-ស្បៀងអាហារ ដោយផ្ដោតលើដំណាំស្រូវជាមូលដ្ឋាននៅកម្ពុជា។

លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ គាំទ្របន្តកិច្ចសហការទៅមុខទៀត ដើម្បីធានានូវប្រសិទ្ធភាពខ្ពស់ចំពោះប្រព័ន្ធកសិ-សន្តិសុខស្បៀងលើវិស័យស្រូវអង្ករនេះ។

សូមជម្រាបថា វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទំនាក់ទំនងភាពជាដៃគូយូរអង្វែង ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងលើកកម្ពស់វិស័យស្រូវអង្កររបស់កម្ពុជា។

នៅឆ្នាំ ១៩៩៦ បន្ទាប់ពីធ្វើការក្នុងភាពជាដៃគូរយៈពេល ៣០ឆ្នាំមក ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងចុងក្រោយក្នុងការពង្រឹងវិស័យស្រូវអង្កររបស់ប្រទេសកម្ពុជា តាមរយៈកម្មវិធីស្រាវជ្រាវនិងបណ្តុះបណ្តាលឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយបាននាំយកនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរទៅកាន់កម្រិតថ្មីមួយទៀត ក្នុងគោលដៅជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសនាំចេញអង្ករដ៏សំខាន់នៅក្នុងពិភពលោក៕