ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះដល់មូលដ្ឋានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ពន្យល់​ និងអប់រំ​ ដេីម្បីសុខភាពប្រជាជននៅខេត្តក្រចេះ

ក្រចេះ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ ណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ -១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) កាលពីថ្ងៃទី ៣០ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះបានចុះពិនិត្យ​ គាំទ្រ​ ពន្យល់​ អប់រំ​សុខភាព​ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តក្រចេះ។

នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាមូលដ្ឋានសុខាភិបាលសាធារណៈចំនួន បួនកន្លែង​មាន វិទ្យាល័យ សិលាវេទីគាត ឈន់, ផ្សារសាមគ្គី ក្រុងក្រចេះ, វិទ្យាល័យព្រះមហាក្សត្រីយ៉ានីកុសុមៈ និងមណ្ឌលសុខភាពបុសលាវ​ មានប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ព្រះសង្ឃ​ ជនវ័យចាស់​ រួមទាំងអ្នកមានជំងឺប្រចាំកាយជាច្រេីនរយនាក់​ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ។