ភ្នំពេញ: ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់តាំងលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យក្រុមការងារ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ, (ក.ប.ប)រាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្មនគរបាលនៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែងទីតាំងស្តុកសាច់ជ្រូកបង្កក រក្សារទុក និង ចែកចាយ ផលិតផលមានដើមកំណើ តពីសត្វ ពុំមានប្រភពនាំចូលច្បាស់លាស់ និងគ្មានច្បាប់អនុ ញ្ញាត មួយកន្លែង នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរកឃើញសាច់ជ្រូកបង្កក នឹងគ្រឿងក្នុងជ្រូកបង្កកចំនួន៧០០០គីឡូក្រាម ។
ម្ចាស់ទីតាំខាងលើពុំមានឯកសារផ្ទៀងផ្ទាត់ជាមួយវត្ថុតាងនោះទេ ដូច្នេះកម្លាំងជំនាញបានស្នើសុំ ទៅព្រះរាជអាជ្ញារង ផ្អាកការលក់ចែកចាយជាបណ្តោះអាសន្នសិន និងតម្រូវឲ្យម្ចាស់ទីតាំង ទៅបភ្លឺពាក់ព័ន្ធនឹងករណីនេះនៅ គ.ប.ផ.ក ដើម្បីបន្តនីតិវិធី។