ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្អូនស្រីបង្កើតនាយករដ្ឋមន្រ្តី ហួសចិត្ត អ្នកស្រី ជីប យុទ្ធរី ទិញគ្រឿងអលង្គារគេហើយមិនឲ្យលុយ រួចបកអាក្រាតគេទៀត

ភ្នំពេញ៖ ប្អូនស្រីបង្កើត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺ  លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខវាយបក ភ្លាមៗ តាមគណនេយ្យហ្វេស បុកផ្ទាល់ខ្លួនទៅ អ្នកស្រី ជីប យុទ្ធរី ម្ចាស់ហាង SV នៅថ្ងៃទី១ខែគុម្ភៈឆ្នាំ២០២៣នេះ ដោយបានបញ្ជាក់យ៉ាងខ្លីថា«យករបស់គេទៅលក់ហើយថា គេបោកទៀតចេះ តែផ្សាយទៅរួចដែរ»។

ការប្រតិកម្មរបស់លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីនាយករដ្ឋមន្ត្រីខាងលើនេះធ្វើឡើងបន្ទាប់ពីអ្នកស្រី ជីប យុទ្ធរី ត្រូវគេស្គាល់ថា ជាម្ចាស់ហាងពេជ្រមួយកន្លែងស្ថិតនៅរាជធានីភ្នំពេញឈ្មោះ SV ដែលថ្មីៗនេះ បានចេញ ផ្សាយលើអង្គភាពអនឡាញរបស់ខ្លួនឈ្មោះ ស៊ីអ៊ីអិន ដោយចោទ ម្ចាស់ហាងពេជ្រ វីលីណា ថា រៀបគម្រោងប្រើល្បិច ធ្វើស៊ី ក្នុងការរកស៊ីទិញលក់គ្រឿងអលង្ការនៅខេត្តសៀមរាប។

ជុំវិញករណីនេះ លោកស្រី ហ៊ុន ស៊ីណាត ក៏បានបញ្ជាក់ថា«អ្នកចេះរកស៊ីពិតគេមិននិយាយភាសាអញ្ចឹងទេ រឿងនេះ ខ្ញុំដឹងទាំងអស់ ព្រោះ ហាង មាស ពេជ្រ វីលីណា ខ្ញុំអ្នកទៅកាត់ខ្សែបូ ក្នុងនោះខ្ញុំឃើញផ្ទាល់បានសួរទៅ វីលីណា ថា ហេតុអីបានជាឲ្យគេជំពាក់ច្រើនម្លេះ គាត់ថា មិនអីទេ ពេលនោះខ្ញុំថា ប្រយ័ត្នមានរឿង ឥឡូវមែន»។
សម្រាប់ អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលី ណា បានអះអាងថា ទាក់ទងនិងការចោទប្រកាន់របស់អ្នកស្រី ជីប យុទ្ធរី ជារឿងមិនពិត ដោយសា រតែឈ្មោះ ជីប យុទ្ធរី បានទិញ គ្រឿងអលង្ការ ពីហាងនាងខ្ញុំ ពេជ្រ វីលីណា មានទឹកប្រាក់ ១៨ម៉ឺនដុល្លារអាមេ រិករយៈពេល១ ឆ្នាំហើយមិនសងលុយទេ ថែមទាំងផ្សាយបង្ខូចជាសារធារណ:ទៀត ហើយនាងខ្ញុំ មានឯកសារផ្តិតមេដាយត្រឹមត្រូវ ហើយ ហេតុអ្វីហ៊ានចេញមកចោទប្រកាន់ទាំងបំពានដូច្នោះទៅវិញ។
អ្នកស្រីជា ម្ចាស់ហាង មាស ខាងលើបានចាត់ទុកថា« ឈ្មោះ ជីប យុទ្ធរី ជាមនុស្សមានចរិកពិ សពុល គ្មានការពិត នឹងមានបំណងទុច្ចរិតលើអ្នកស្រី  ក្នុងការរកស៊ី ហើយបានប្រឌិតរឿងគ្រប់យ៉ាងមកចោទប្រកាន់លើអ្នកនាង ទាំងអយុត្តិធម៌ ដែលបានប្រឌិតរឿងខុសពីការពិត ធ្វើឲ្យប៉ះពាល់ទាំងកេរ្តិ៍ឈ្មោះនិងកិត្តិយស ហាងពេជ្រ ហើយរឿងនេះ អ្នកស្រីមានផត្តុតាងគ្រប់គ្រាន់ ដែលធ្លាប់យកគ្រឿងអលង្ការនៅហាង និងខ្ចីលុយទៀតកន្លងមក »។
អ្នកស្រីបានបញ្ជាក់ថា តាមរយៈការបរិហារកេរ្តិ៍នេះនាងខ្ញុំគឺ មិនបានអាចទទួលយកបានទេ ហើយរឿងនេះ នាងខ្ញុំនឹងចាត់វិធានការតទៅតាមផ្លូវច្បាប់ ព្រោះ តាមឯកសាររកស៊ីរវាងភាគីទាំងពីរគឺ មានកិច្ចសន្យាត្រឹមត្រូវ ហើយក៏គ្មានពលរដ្ឋណាមកប្តឹងនោះទេ ហើយហេតុអ្វីម្ចាស់បំណុលមិនហៅអ្នកជំពាក់ មកទូទាត់ រួចបែរជាអ្នកជំពាក់ មកធ្វើលិខិតបង្គាប់ឲ្យដោះស្រាយសងទៅវិញ។

សូមរំលឹកថា អ្នកស្រី ជីប យុទ្ធរី ម្ចាស់ហាងពេជ្រ ឈ្មោះ SV និងជាម្ចាស់គេហទំព័រ ស៊ីអ៊ីអិន បានទិញគ្រឿងអលង្ការពី អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា នៅក្រុងសៀមរាបខេត្តសៀមរាបកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដែល មានទឹកប្រាក់ប្រមាណ ១៨ ម៉ឺនដុល្លារអាមេរិក ដោយសងតាមដំណាក់កាលនីមួយៗ។
ប៉ុន្តែក្រោយមកភាគីអ្នកស្រី ជីប យុទ្ធរី មិនបានបំពេ ញកាតព្វកិច្ចនោះទេ ហើយចុងក្រោយនេះបានចេញលិខិតបង្គាប់ឲ្យម្ចាស់ហាងមកទូទាត់ទៅវិញ ។

សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺពីអ្នកស្រី ជីប យុទ្ធរី បាននឡើយទេ នៅថ្ងៃទី១ ខែកុម្ភៈនេះ។ប៉ុន្តែករណីនេះ ត្រូវបានគេដឹងថា ម្ចាស់ ហាងមាស វីលីណា ដែលជាម្ចាស់បំណុល កំពុងខឹងយ៉ាងខ្លាំង រួចធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីចេញមុខមកប្រតិកម្ម នឹងព្រមា នខ្លាំងៗផងដែរ។

ជុំវិញរឿងនេះ កន្លងមកគឺ អ្នកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានឲ្យភាគីម្ខាង មកទូទាត់ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែ អ្នកស្រី ជីប យុទ្ធរី នោះនៅបន្តរករឿង រួចបរិហាកេរ្តិ៍តាមប្រព័ន្ធអន ឡាញ ធ្វើឲ្យម្ចាស់បំណុលដែលលក់គ្រឿងអលង្ការឲ្យជំពាក់នោះ គឺកំពុងរៀបចំនីតិវិធីនឹងត្រៀមចាត់ការទៅតាមផ្លូវច្បាប់ផងដែរ។