ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី វង​ សូត ចុះពិនិត្យ ​មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល​ដោយស្ម័គ្រខេត្តព្រះសីហនុ

ព្រះសីហនុ​៖ លោក​ វង​ សូត​ រដ្ឋមន្ត្រី​ ក្រសួង​សង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និង លោក​នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​  បានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល​ដោយស្ម័គ្រនិងផ្អែកលេីសហគមន៍​ នៅភូមិឬទ្ធី២​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ នៅថ្ងៃទី២​ ខែឧសភា​ ឆ្នាំ​២០១៩។

​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានបញ្ជាក់ថា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់​របង​ បណ្តាញលូ​ សំណង់អគារ​រដ្ឋបាល​ អគារមន្ទីរពេទ្យ​ អគារស្នាក់នៅសម្រាប់អ្នកជំងឺបុរស​ ១​ និងស្រ្តី១​ អគារបណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឃ្លាំង​ បន្ទប់អគ្គិសនី​ និងបន្ទប់សម្រាប់ចម្រោះទឹកស្អាត​។

លោក​រដ្ឋមន្ត្រី វង​ សូត​  បានមានប្រសាសន៍​ថា  ដោយសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ជួយសម្របសម្រួលការងារតាមជំនាញបច្ចេកទេសរៀងៗ ខ្លួនដេីម្បីឲ្យមជ្ឈមណ្ឌលជាតិនេះអាចដំណេីរការផ្តល់សេវាព្យាបាលដល់ជនរងគ្រោះបានឆាប់។

សូមបញ្ជាក់ថា​ មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលេីសហគមន៍ នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានបេីកការដ្ឋានសាងសង់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ លេីទំហំដី​សរុប២០ហិកតា​ ដែលមានសមត្ថភាពទទួលជនរងគ្រោះបានរហូតដល់២ពាន់នាក់​៕