ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានលើកពេលសវនាការ លើបណ្ដឹងសារទុក្ខ របស់
អតីតមន្ត្រីស្នងការរងខេត្តសៀមរាប ម្នាក់ ដែល ជាប់ចោទពីបទជួញដូរគ្រឿង ជិត ១គីឡូក្រាម ប្រព្រឹត្តនៅ ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ ២០១៩។
យោងតាមឯកសាររបស់តុលាការ បានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ប៊ុន លីវង្ស ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជាអតីតមន្ដ្រីនគរបាល ថ្នាក់វរសេនីយ៍ទោ ( សក្តិ៤ កន្លះ) មានទីលំនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃ ១៦ ខែ មិថុនា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៨០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ សម្រាប់បង់ចូលថវិការដ្ឋ។
ជនជាប់ចោទត្រូវ បាន ជាប់ចោទពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិ មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តសៀមរាប
កាលពី ថ្ងៃ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ នៅខេត្តសៀមរាប៕
ដោយ ទេព ច័ន្ទ