ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមត្ថកិច្ចចាប់ខ្លួនបុរសសង្ស័យចំនួន២នាក់បញ្ជូនទៅតុលាការ ចាត់ការ ពាក់ព័ន្ធនឹងការបន្លំខ្លួនធ្វើជាសមត្ថកិច្ច និង ដើរជំរិតទារប្រាក់

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ និង បានបញ្ជូនពួកគេ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី បន្លំខ្លួនធ្វើជាសមត្ថកិច្ចដើម្បីគំរាមទារប្រាក់ពីប្រជាពលរដ្ឋ ប្រព្រឹត្តនៅចំណុចផ្សារភូពុយ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ និងចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។

មន្ត្រីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ២នាក់ ខាងលើមាន ឈ្មោះ ឯម សុវិសាល ភេទប្រុស ៣៦ ឆ្នាំ និង ម្នាក់ទៀត មាន ឈ្មោះ ឯម សុវិសេដ្ឋ ភេទប្រុស អាយុ ៣៤ឆ្នាំ អ្នកទាំងពីរនាក់ មានទីលំនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចផ្សារភូពុយ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ និងចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ក្រោយឃាត់ខ្លួន,សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងរួមមា ន- ទូរសព្ទដៃចំនួន ០៥គ្រឿង, រថយន្ដម៉ាកTOYOTA Revoពណ៌ ស ពាក់ស្លាកលេខបាត់ដំបង 2C-4428, និង រថយន្ដម៉ាក NISSAN NAVARAពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AS-9124 មួយគ្រឿង។

ឥឡូវនេះ ជនសង្ស័យ២នាក់ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅឡើយ៕

ដោយ ទេព ច័ន្ទ