ខេត្តព្រះសីហនុ ៖ អនុប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ លោក ឈុន សារុំ ផ្ញើសារជូនពរ អបអសាទរ ឯកឧត្តម ឧត្តមនាវីទោ លី ហួត ដែលត្រូវបានថ្នាក់ដឹកនាំប្រកាសតម្លើងតួនាទីជា មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ។
ពិធីនេះរៀបចំឡើង នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ៕