ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមឈ្មួញដឹកទំនិញថា សមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវយកលុយក្រៅផ្លូវការដដែល!

រតនគិរី៖ ទោះបីរាជរដ្ឋាភិបាលមិនឲ្យយកប្រាក់ពីថ្លៃកសិផលនាំចេញទៅប្រទេសជិតខាងយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់សមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៅតែបន្តយកថ្លៃសេវាក្រៅផ្លូវការច្រើនដដែល។

ជាក់ស្តែងនៅថ្ងៃព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រុមឈ្មួញដឹកកសិផលនិងផ្លែឈើទៅវៀត ណាមរៀបរាប់ឲ្យដឹងថាក្រុមសមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវរួមមានគយស្នាក់ការ,កម្លាំងនគរបា លអន្តោប្រវេសន៍និងប្រធានច្រកទ្វារអន្តរជាតិតំណា ងសាលាខេត្តរតនគិរីបានយកថ្លៃរថយន្តដឹកទំនិញផ្សេងៗដោយកំណត់ទៅតាមប្រភេទរថយន្តតូច-ធំបង់លុយគ្មានវិក្កយបត្រទេ។
ឈ្មួញដឹកទំនិញបានបញ្ជាក់ថា ទំនិញសព្វថ្ងៃសម្រុកដឹកចេញទៅវៀតណាមមានដូចជាដំឡូងមី,គ្រាប់ស្វាយចន្ទី,ផ្លែស្វាយ,ផ្លែល្ពៅ,ផ្លែ តាង៉ែន,អុសឈើចន្ទី,អុសកៅស៊ូ,ជ័រកៅស៊ូមិនទាន់កែច្នៃ,ធ្យូង(ផល-អនុផលព្រៃឈើ)ជាដើម។
ក្រុមឈ្មួញខាងលើបានឲ្យដឹងទៀតថាភូមិភាគ ឥឦនខេត្តរតនគិរីអំណោយផលខ្លាំងលើដំណាំកសិឧស្សាហកម្មនិងកសិកម្មចម្រុះពេលទទួលទិន្នផលបានមិនសូវដឹកចេញទៅប្រទេសវៀតណាមឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនោះទេទោះបីមានចម្ងាយផ្លូវជិតក៏ដោយ។

លើសពីនេះទៅទៀតមានសមត្ថកិច្ចដូចជាកម្លាំងនគរបាលសេដ្ឋកិច្ចនិងគយចល័តដាក់ប្រចាំលើដងផ្លូវជាតិលេខ៧៨ចាំដកតុងពីក្បាលឡាននិងមានឈ្មួញវៀតណាមមកឈរជើងនៅច្រកទ្វារតែម្តងនាំទំនិញផ្តាច់មុខទៅវៀតណាមព្រមទាំងចាំយកកុំមីសស្យុងលើមុខទំនិញទាំងឡាយដែលឈ្មួញខ្មែរ ដឹកទៅលក់ដីវៀតណាមស្រេចក្បាលចិត្តដោយសំអាងខាងវៀតណាមសុទ្ធតែបក្ខពួកគេ,រីឯខាងសមត្ថកិច្ចវៀតណាមមានការយកលុយសេវាក្រៅផ្លូវការដូចគ្នាតែតិចជាងភាគីខាងកម្ពុជា។
កត្តាខាងលើនេះនាំច្រកទ្វារអន្តជាតិអូរយ៉ាដាវមិនសូវមានទំនិញចេញ-ចូល,ជនជាតិវៀតណាមចេញ-ចូលរកស៊ីវាយត្រាប៉ាស្ព័រម្តងតម្លៃ២ម៉ឺនរៀលថ្លៃជាងបណ្តាច្រកអន្តរជាតិនានានៅបណ្តាខេត្តផ្សេងៗនាំឲ្យចរន្តសេដ្ឋកិច្ចកាន់តែរួមតូច។

ដូច្នេះទើបក្រុមឈ្មួញមិនសូវដឹកទំនិញគ្រប់ប្រភេទទៅវៀតណាមឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវទេ។
ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺពីលោក ស៊ូ សិរី អ្នកនាំពាក្យសាលាខេត្តរតនគិរីបាន ទេ។ ចំណែក លោកឧត្តមសេនីយ៍ត្រី ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅមិនអាចសុំការបំភ្លឺបាននៅឡើយទេ។