ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការ ក្លែងបន្លំជាមន្ត្រីឥណទានធនាគារ​ ឆបោកប្រាក់ជាង ៤០០០ ដុល្លារ

ខេត្តតាកែវ ៖​​​ បុរសសង្ស័យម្នាក់ កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការ ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ ស្ត្រីរងគ្រោះ ម្នាក់ ពាក់ព័ន្ធនឹងការ ក្លែងបន្លំជាមន្ត្រីឥណទានធនាគារ​ និងបាន ឆបោកយកលុយរបស់គាត់ អស់ ​៤១៤០ ដុល្លារអាមេរិក ប្រព្រឹត្តកាលពី អំឡុងខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ជិន សុខជា ហៅសុផល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ សោម បុល ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ឥឡូវនេះ, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត តាកែវ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ទេព ច័ន្ទ