ភ្នំពេញ៖ ក្រុមហ៊ុន គ្លូប៊ល ត្រាស់ ប្រផឹធី ឯ.ក ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យមួយនៅកម្ពុជាបានរៀបចំពិធីគម្រប់ខួប០១ឆ្នាំរបស់ខ្លួនជាផ្លូវការហើយ កម្មវិធីនេះគឺ រៀបចំឡើងកាលពីល្ងាចថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣ ចាប់ផ្ដេីមកម្មពិធីអាហារសាមគ្គី ម៉ោង ៤:១៥ រសៀល មានទីតាំងក្នុងបុរីពិភពថ្មី ឈូកវ៉ា២ ផ្ទះលេខ A49 ផ្លូវលេខ ៣២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាម អគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ការសម្ភោធថ្ងៃនេះគឺ ចង់ជំរាបជូន ភ្ញៀវទាំងអស់ដែលបានចូលរួមថា សព្វថ្ងៃនេះ ក្រុមហ៊ុនកំពុងតែវិនិយោគ លើ គម្រោងដីឡូតិ៍ ដែលមានលំនៅដ្ឋាន អូសាកាស្មាតលែន ខេត្តកំពង់ស្ពឺ ជាតំបន់កំពុងតែមានសក្ដានុពល ស្ថិតក្នុងតំបន់ឧស្សាហកម្ម (មានរោងចក្រ) ជាប្រភេទដីលេខ២ ដែលទិញហើយចំនេញលឿន ចន្លោះពី៣-៧ឆ្នាំ។
ហេតុដូច្នោះហើយ ក្រុមហ៊ុន មានគោលការណ៍ បង់រំលស់សុទ្ធ ២ឆ្នាំ ឥតការប្រាក់បង់ត្រឹមតែ $59/ខែប្រាក់ខែ 250$/ខែ តើត្រូវសន្សំទុកនៅធនាគារ ឬវិនិយោគដីឡូតិ៍? បើសន្សំនៅធនាគារអត្រាការប្រាក់ ៥-១០ ឆ្នាំក្រោយ ឡើងប៉ុន្មាន? ប្រាក់ខែ 250$/ខែ រំលស់ដី 60$ នៅសល់ 190$ ចាយជាប្រចាំថ្ងៃ 100$ដាក់ធនាគារ 90$ ហើយចំពោះលក្ខខណ្ឌ: រំលស់សុទ្ធ ០២ឆ្នាំ គ្មានការប្រាក់ បញ្ចុះតម្លៃ 500$-1,000$ទំហំដី :5m x 15m |5m x 20m |10m x 20m | 20m x 20m។
តំណាងក្រុមហ៊ុន សូមអរគុណយ៉ាងខ្លាំងចេញពីបេះដូងចំពោះវត្តមានរបស់ ឯកឧត្ដម ឧកញ៉ា អ៊ុំពូមីងបងប្អូនជាទីស្រលាញ់ទាំងអស់ ដែលបានមកចូលពិធីជប់លៀងខួប១ឆ្នាំនៃការបង្កើន សូមអរគុណច្រើន។











