ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើក ទី១១២ នៃទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០ ២៣

បាត់ដំបង: សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃអង្គារ៍ ទី០៧ ខែមិនាឆ្នាំ២០២៣នេះបាន ញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើក ទី១១២ នៃទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០ ២៣។

កិច្ចប្រជុំធ្វើឡលងនៅសាលប្រជុំថ្នាក់ជាតិស្រុកបាណន់ ក្រោមប្រធានបទ” ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល ព្រមទាំងមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិ បាល​ គណៈកម្មការចលនាស្រ្តីខេត្ត ស្រុក ភូមិ ឃុំ មន្ត្រីរាជការជុំវិញស្រុក ឃុំនិងភូមិ សរុបចំនួន៣២៣នាក់ (ស្រី២៨២នាក់)។

សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា ស្រ្តីគឺជាមាតាពិភពលោក ដែលយើងត្រូវតែយកចិត្តទុកដាក់ខ្ពស់និងអោយតម្លៃ ហើយពួកគាត់ក៏ត្រូវបានចូលរួមកិច្ចការងារដូចជាបុរសផងដែរ ទាំងឆាកនយោបាយ កិច្ចការងារផ្សេងៗជាច្រើនទៀត ។

សន្តិបណ្ឌិត ថ្លែងថា ស្រ្តីគឺជាអ្នករួមចំណែកផងដែរ ជាមួយបុរសគ្រប់រូប ដូច្នេះគឺត្រូវបានទទួលនូវសិទ្ធស្មើគ្នាដូចជាបុរសផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីសិទ្ធិនារី ០៨មិនាជារៀងរាល់ឆ្នាំ ហើយវា​គឺ​ជា​ថ្ងៃ​ដ៏​មាន​សារៈ​សំខាន់​មួយ​​ ដែល​បាន​បង្ហាញ​ពី​ប្រវត្តិ​ដ៏​អង់​អាច​របស់​ស្ត្រីនៅ​លើ​ពិភព​លោក​ ជាពិសេសអង្គការ​សង្គម​ស៊ីវិលនៅកម្ពុជា ​​តែងតែប្រារព្ធ​ទិវា អន្តរជាតិនារី យ៉ាង​ផុលផុស​។

បន្ទាប់ពីបានសំណេះសំណាល និងសាកសួរសុខទុក្ខមក សន្តិបណ្ឌិត ក៏បានរៀបចំផ្តល់នូវអំណោ យជូនដល់អ្នកចូលរួមនូវកាដូអានុស្សាវរីយ៍ (ហូលផាមួងមួយសំពត់ និងថវិកាចំនួន៥០០០០៛) ព្រមទាំងថតរូបទុកជាអានុស្សារីយ៍៕