ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញរៀបចំទិវាសិទ្ធនារីអន្តរៈជាតិ ៨មីនាឆ្នាំ២០២៣ លេីកទី១១២

ភ្នំពេញ: ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី នៅថ្ងៃ៨មីនានេះបានអញ្ជើញ និងរៀបចំ ទិវាសិទ្ធនារីអន្តរៈជាតិ ៨មីនា ឆ្នាំ២០២៣  លេី កទី១១២។

នាយឧត្តមសេនីយ យន្ត មីន មានប្រសាសន៍ថា ក្នុងឱកាសនេះខ្ញុំបាទសូមគោរពជូនពរនារីទាំងអស់មានទាំងម្តាយខ្ញុំ​ ភរិយាខ្ញុំ កូនៗស្រីខ្ញុំ​ បងប្អូនស្រីខ្ញុំ ព្រមទាំងបងប្អូនជានារីទាំងអស់ផងដែរ សូមមានសុខភាពល្អ​ ចម្រុងចម្រើនរុងរឿងគ្រប់ប្រការប្រាថ្នាអីបានដូចបំណង ជាពិសេស​ទទួលបានការគាំទ្រពីសង្គមជាម្តាយដ៍មហិមា ជាភរិយាដ៍ឧត្តម។

អបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១២ ឆ្នាំ២០២៣

ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក១១២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។

ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី។

ជូនពរបងប្អូននារីគ្រប់រូបជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពរីករាយក្នុងថ្ងៃឈប់ សម្រាកនេះ៕