ភ្នំពេញ: ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រសិទ្ធិពរជ័យ សិរីមង្គល ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣។
ឯកឧត្តម យន្ត មីន និងក្រុមគ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសព្រំសព្វសាធុការពរ សិរីសួស្ដី ជ័មង្គលវិបុលសុខ បវរមហាប្រសើរ ថ្លៃថ្លា ជូនចំពោះ សម្តេចព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នៅថ្ងៃ៨មីនានេះបានអញ្ជើញ និងរៀបចំ ទិវាសិទ្ធនារីអន្តរៈជាតិ ៨មីនា ឆ្នាំ២០២៣ លេី កទី១១២។
នាយឧត្តមសេនីយ យន្ត មីន មានប្រសាសន៍ថា “ក្នុងឱកាសនេះខ្ញុំបាទនិងក្រុមគ្រួសារ សូមគោរពជូនពរ ចំពោះសម្តេចកិត្តិ និងសម្តេចតេជោ ហ៊ុន សែន ព្រមក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជា ឆ្ពោះទៅរកការចម្រើន និងអភិវឌ្ឍន៍ ក្រោមម្លប់នៃសន្តិភាព”។
ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក១១២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។
ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។
ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី។