ភ្នំពេញៈ ក្រុមអាជីវកររកស៊ីដឹកទំនិញធំៗកាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣នេះ ដោយពួកគាត់បានអះអាងប្រាប់ សារព័ត៌មាន បាយ៉ង់ថាម ថា អតីតប្រធានការិយាល័យគយ និងរដ្ឋាករកម្ពុជា ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញគឺ មិនខ្វល់ខ្វាយពីការរកចំណូលពន្ធបង់ជូនរដ្ឋអ្វីនោះទេ ដែល ថែមទាំងមិនបានទប់ស្កាត់បទល្មើសទំនិញគេចពន្ធ និងការបង់ពន្ធមិនគ្រប់នោះឡើយ។
សូមរំលឹកថា លោក អ៊ួន សុវណ្ណារ៉ា គឺទើបតែ ត្រូវបានផ្ទេរមកកាន់តំណែងថ្មីជា ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ប៉ុន្តែក្រុមអាជីវកររកស៊ីដឹកទំនិញធំៗ សុំលក្ខណ្ឌមិនបញ្ចេញឈ្មោះខាងលើកឡើងថា ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញ គឺគាត់ មិនខ្វាយខ្វល់ពីការរកចំណូលបង់ពន្ធជូនរដ្ឋតាមផែនការស្ថាប័នខ្លួននោះទេ ថែមទាំងមិនបានទប់ស្កាត់រាល់បទល្មើសទំនិញគេចពន្ធនោះដែរ ។
អាជីវករដឹកទំនិញខាងលើអះអាងទៀតថា «ប្រធានគយចល័តតំបន់១ នេះកំពុងតែសប្បាយប្រមូលផលស្រង់ដើម ដែលទើបមកកាន់តំណែងខ្លាញ់ថ្មី។កន្លងទៅថ្មីៗនេះ ក្រុមអនុលោម ឬក្រុមជំនួយការ សម្រាប់ចុះត្រួតពិនិត្យ សាខាការិយាល័យគយ និងរដ្ឋាករកម្ពុជា តាមច្រកចេញចូលព្រំដែន និងនៅតាមផែស្ងួតនានា បានរកឃើញទំនិញគេចពន្ធ និងបង់ពន្ធគ្រប់ជាច្រើនប្រភេទស្ទើរគ្រប់កន្លែងទូទាំងប្រទេស»។
ប្រភពខាងលើបន្តទៀតថា សំរាប់ក្រុមអនុលោម សេនាធិការនៃ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ឱ្យលោក គុណ ញឹម នេះបានធ្វើឱ្យ ប្រធានការិយាល័យគយ មួយចំនួនរត់ចែកជើងគ្នាដោយសារតែត្រូវបាន ក្រុមអនុលោម ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ នៅផែស្ងួត រាជធានីភ្នំពេញ កៀនស្វាយ ដោយផាកពិន័យជាប្រាក់ជាង៦០ម៉ឺនដុល្លារ។
អ្នករកស៊ីខាងលើនិយាយបន្ថែមថា ប្រធានការិយាល័យគយ និងរដ្ឋាករកម្ពុជា ដែលរត់ខ្វែងដៃជើងគ្នាទាំងយប់នោះក៍បានឡើងមកសុំជួបលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ដើម្បីបកស្រាយការពារកំហុសរបស់ខ្លួន ខណៈនោះអ្នកណាឡើងមកដោះស្រាយទាន់ពេលវេលារួចខ្លួន រីឯអ្នកឡើងមកមិនទាន់ត្រូវបានដកបញ្ឈរជើងជាដើម។
ជុំវិញការចោទប្រកាន់ពីក្រុមអ្នករកស៊ីខាងនេះ សារព័ត៌មាន ដេលីខ្មែរ មិនទានអាចសុំការបំភ្លឺបានទេទៅ លោក អ៊ួន សុវណ្ណារ៉ានៅថ្ងៃទី១៦ខែមីនានេះ។
ក្រុមហ៊ុននាំចេញនាំចូលទំនិញគ្រប់ប្រភេទ មិនដែលបង់ពន្ធជូនរដ្ឋគ្រប់ចំនួន១០០ភាគរយនោះទេ។ បើទោះជាពួកគេបង់ពន្ធចូលរដ្ឋ១០០ភាគរយក៍ដោយ ក៍ត្រូវបានមន្ត្រីគយទាមទារឲ្យបង់ថ្លៃសេវាផ្សេងៗបន្ថែម ដើម្បីឲ្យពួកគេអាចបែងចែកថវិកាទាំងនោះសម្រាប់ដាក់ហោប៉ៅរៀងៗខ្លួន ។