ភ្នំពេញៈ អ្នករកស៊ីដឹកទំនិញពីវៀតណាម ឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិ និងមន្ត្រីប៉ូលិសនៅទីនោះ មិនសប្បាយចិត្តនឹងលោកវរសេនីយឯក ជ្រិន ឆាយ សិន ដែលមានសិទ្ធិអំណាចខ្លាំងប្រចាំតំបន់ គឺប្រមូលលុយពីលើគយ រាល់រថយន្តដឹកទំនិញពីវៀតណាម មកកម្ពុជាដាច់ខាតត្រូវតែឆ្លងកាត់លោកជាមុនសិន។
លោកវរសេនីយឯក ជ្រិន ឆាយ ដែលមានតួនាទីជា អនុប្រធានប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ឃុំភ្នំដិន ស្រុកគិរីវង់ ខែត្រតាកែវ គឺជា កូនប្រសារ អតីតចៅហ្វាយ ស្រុកគិរីវង់ គឺលោក តឹក តុងលីម ដែលសព្វថ្ងៃជា ប្រធានក្រុមប្រឹក្សាស្រុកផងដែរ។
ក្រុមអាជីវករដឹកទំនិញឆ្លងកាត់ទីនោះបាននិយាយថា ក្នុងមួយថ្ងៃៗលោកអាចសល់លុយយ៉ាងតិច៥០០០ដុល្លាររហូតធ្វើឱ្យគ្រួសារគេហ៊ានទិញវីឡាទោលនៅ បុរីប៉េងហួតផ្លូវ៥០ម៉ែត្រដែលមានតម្លៃជាងមួយលានដុល្លារ។
មន្រ្តីប៉ុលិសមួយចំនួនបានបញ្ជាក់ក្នុងលក្ខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយលើកឡើងថា លោកវរសេនីយឯក ជ្រិន ឆាយ ជាកូនចិនផ្សារទន្លាប់ ហើយគេជាកូនប្រសារ ទើបធ្វើឱ្យលោកមានឥទ្ធិពលយ៉ាងខ្លាំងដោយសារឪពុកក្មេក ចាប់តាំងពីមានការផ្លាស់ប្តូរ ប្រធានការិយាល័យគយថ្មីមក។
ក្រុមអាជីវកររកស៊ីដឹកទំនិញពីវៀតណាមឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងមន្រ្តីប៉ូលិសមួយចំនួនបម្រើការងារនៅទីនោះបានលើកឡើងថា លោកវរសេនីយឯក ជ្រិន ឆាយ អនុប្រធានប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនមានសិទ្ធិអំណាចខ្លាំងលើសមន្ត្រីគយទៅទៀត។
ប្រភពខាងលើបន្តទៀតថា រាល់ទំនិញឆ្លងដែនពីវៀតណាតាម ច្រកភ្នំដិន ដល់តែមានការឆ្លងកាត់ពីលោក ជ្រិន ឆាយ ជាមុនសិនទើបគយអនុញ្ញាតឱ្យចេញបាន បើមិនអីចឹងទេគយមិនឱ្យចេញទាល់តែសោះ ដោយសារតែលោកមានអំណាចខ្លាំងណាស់សព្វថ្ងៃនេះនិងជាអ្នកក្ដោបក្តាប់សេដ្ឋកិច្ចនៅ ច្រកភ្នំដិន ស្រុកគិរីវង់ថែមទៀត។
ចំណែកលោក អ៊ុក គឹមកណ្ណីកា ប្រធានច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន វិញគឺជាកូនប្រុសបង្កើតរបស់លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មិនខ្វាយខ្វល់ពីការប្រមូលផលតាមអាជីវកររកស៊ីដឹកទំនិញនោះទេ។ ការមិនសូវចូលប៉ុស្ដិ៍ ឬកន្លែងធ្វើការពីសំណាក់ប្រធានច្រកនេះហើយគឺជាឱកាសល្អសម្រាប់លោក ជ្រិន ឆាយ ធ្វើព្យុះភ្លៀងដាក់អាជីវករតាមអំពើចិត្ត។
ទាក់ទងនឹងរឿងរ៉ាវខាងលើលោក អ៊ុក កណ្ណីកា ប្រធានប៉ុស្ដិ៍ប៉ូលិសច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងស្ថាប័នគយភ្នំដិន នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះ ពុំអាចសុំការស្រាយបំភ្លឺបានទេតាម ទូរស័ព្ទចូល។
ក្រុមអាជីវករបានត្អូញត្អែថា លោកស្រី ស៊ីម សុផា ប្រពន្ធលោក ជ្រិន ឆាយ ធ្លាប់បាននិយាយអួតអាងប្រាប់គេឯងក៍ដូចអ្នកក្បែរខាងថា ក្នុងមួយថ្ងៃៗប្ដីរបស់គាត់រកលុយបាន៥០០០ដុល្លារឡើងទៅ។ បើសិនជារថយន្តដឹកទំនិញចេញចូលពីវៀតណាមត្រូវបង់ពន្ធ គឺគយតម្រូវឱ្យទៅសួរនាំ ឬក៍ដេញឱ្យអាជីវករទៅជួបលោក ជ្រិន ឆាយ ជាមុនសិនបើពុំដូច្នោះទេត្រូវជាប់គាំង។
លើសពីនេះ បើសិនជាទំនិញក្នុងមួយរថយន្តត្រូវបង់ពន្ធចូលរដ្ឋចំនួន៣លានរៀលគឺលោក ជ្រិន ឆាយ ត្រូវស៊ីពីលើគយក្នុងមួយឡានយ៉ាងតិច៤០ម៉ឺនរៀល (១០០ដុល្លារ)។
ដោយសារឥទ្ធិពលឪពុកក្មេកជា ប្រធានក្រុមប្រឹក្សា ស្រុកគិរីវង់ ក៍ត្រូវបានប្រភពបន្ថែមទៀតថា លោក ជ្រិន ឆាយ មានអំណាចខ្លាំងណាស់នៅប៉ុស្ដិ៍ភ្នំដិន បន្ទាប់ពីប្រធានមក ហើយអំណាចខ្លាំងរបស់គេមានចាប់តាំងពី ប្រធានការិយាល័យគយ ថ្មីឡើងកាន់តំណែងគឺមានរយៈពេលជិត៥ឆ្នាំមកហើយ។ ឥឡូវនេះលោកបានសល់លុយទិញវីឡាទោលនៅបុរីប៉េងហួតផ្លូវ៥០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានតម្លៃជាង១លានដុល្លារឯណោះ។
កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះលោក ជ្រិន ឆាយ ធ្លាប់បានប្រាប់សារព័ត៌មាន បាយ៉ង់ថាមថា« លោកជាអ្នកស៊ីឈ្នួលបង់ពន្ធចូលរដ្ឋឱ្យអាជីវករ។ ពួគគាត់មករកពឹងលោកដោយសារគ្មានក្រុមហ៊ុនបង់ពន្ធចូលរដ្ឋតាម ប្រព័ន្ធអាស៊ីកូដា មិនបាន។ ការដែលឱ្យលោកជួយហើយពិបាកអីចឹងវាគឺជារឿងរបស់គាត់ទេតើ។ ការចំណាយទៅលើបើកក្រុមហ៊ុនវាអស់សេវាច្រើនអីចឹងដូច្នេះគាត់រកស៊ីតិចតូចខ្វះលទ្ធភាពបើកក្រុមហ៊ុនដែលមានការចំណាយច្រើន។ ពួកគាត់មកពឹងលោកគឺមានតែអរគុណលោកទៅ…»។
លោកបានបន្តទៀតថា« ខ្ញុំមិនបានយកថ្លៃសេវាច្រើនទេ។ ខ្ញុំប្រាប់ទៀតថា បើមានលទ្ធភាពធ្វើខ្លួនឯងបានខ្ញុំប្រាប់ទាំងអស់ការងារក្នុង ប្រព័ន្ធអាស៊ីកូដា ហ្នឹង។ បើសិនជាពួកតាត់ចេះធ្វើ អ៊ីនវយ (Invoce) ខ្លួនឯងអរហើយមានអ្វីទៅពិបាក…»។