ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈ និងលោកជំទាវ សូមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិ ជា “ នាយឧត្ដមសេនីយ៍ ”។
ឯកឧត្តម សូមគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតមានសុខភាពល្អ បន្តទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព បូរណភាពទឹកដីនិងការអភិវឌ្ឍកម្ពុជា។