ខេត្តព្រៃវែង ÷ សេចក្តីរាយការណ៍បានឲ្យដឹងថា {ឈ្មោះ រិទ្ធ និងឈ្មោះ ពន្ធ} បុគ្គលពីរនាក់នេះហើយជាម្ចាស់ទីតាំងបនល្បែងសុីសងជល់មាន់ និងអាប៉ោ ងខុសច្បាប់ មួយកន្លែងស្ថិតនៅភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង អាជ្ញាធរមិនហ៊ានបង្រ្កាប។
សេចក្តីរាយការណ៍លើកឡើងថា សព្វថ្ងៃកំពុងដំណើរការបើកលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លានរៀល យ៉ាងអនាធិបតេយ្យនៅក្នុងវង់ល្បែ ង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនអើពើបង្ក្រាប!ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេ ជោ ហ៊ុនសែន។
ប្រភពដដែលបន្តទៀតថា: ទីតាំងបនល្បែងសុី សងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងមូលដ្ឋានខាងលើ រីឯលោក សឿង សុជាតិ អភិបាលស្រុកកញ្ជៀច និងលោកវរ:សេនីយ៍ឯក សៅ ចាន់ថា អធិការនគរបាលស្រកកញ្រ្ចៀច រវាល់ពីការងារហើយមើលទៅ ទើបមិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងមួយនេះ!ឬមួយដើរបញ្ច្រា សទិសពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិ ភាព ទាំង៧ចំណុចរបស់រដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ករណីនេះពលរដ្នរស់នៅក្នុង ឃុំចុងអំពិល ស្រុកក ញ្រ្ចៀច បានលើកឡើងថា ជាបញ្ហាដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានបញ្ហាអសន្តិសុខ នៅក្នុងមូលដ្ឋានពួកគាត់ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។
ទោះបីជាយ៉ាងក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហា ជនទូទៅ សូមស្នើយ៉ាងទទូចដល់ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាពិសេស ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ទើបឡើងកាន់តំណែងថ្មីៗ សូមមានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកលេងនៅក្នុងភូមិសាស្ត្រខាងលើនេះផង។
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០ ២២ បានកន្លងផុតទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕