ភ្នំពេញ៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែណ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សហការី សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឧបាសក ឌី បូ ដែលត្រូវជាឪពុកមា របស់ សម្ដេចតេជោ ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១:៤៥នាទី ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ។
យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឧបាសក ឌី បូ សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។