ភ្នំពេញ៖ ភ្លៀងមួយធំ ហើយមានខ្យល់កន្ត្រាក់ផងនោះ បានបោកបាក់ស្លាកប៉ាណូរទឹកដោះគោ(Dugro Cambodia)ដ៍ធំកាត់ទទឺងផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បាក់សង្កត់មនុស្ស និងម៉ូតូកំពុងធ្វើដំណើ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៣៤នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ករណីនេះបានបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងសង្កត់ម៉ូតូមួយគ្រឿងបានខូចខាត ចំណែកទីតាំងកើតហេតុផ្ទាល់ កំពុងតែរកការកកស្ទះយ៉ាងខ្លាំង៕

