ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក យ៉េង វីរ: គឺ ” មិនមកប្រឡូកនយោបាយដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួននោះទេ”

ភ្នំពេញ: លោក  យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ថា ខ្ញុំសូមធានាថាការធ្វើនយោបាយរបស់ខ្ញុំ គឺចាប់ផ្តើម និង បញ្ចប់នៅក្នុង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោកបានលើកឡើងថា ប្រសិនបើខ្ញុំដើរចេញពី គបម គឺមានតែខ្ញុំសម្រាកចូលនិវត្តន៍ហើយ។ ទោះជាយ៉ាង ណា វាមិនខាតឬចំណេញអ្វីសម្រាប់ខ្ញុំនោះទេ ព្រោះខ្ញុំបានបំពេញភារកិច្ច មួយជីវិតការងារខ្ញុំនេះដោយឆន្ទៈសុទ្ធចិត្ត និង ឧត្តមគិត ខ្ញុំមិនមក ប្រឡូកន យោបាយដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួននោះទេ។

ការចូលតំណែងនេះគឺខ្ញុំទទួលដោយសារការបោះ ឆ្នោតគាំទ្រផ្ទៃក្នុងបក្ស។ ហើយដរាបណា ខ្ញុំនៅទទួលបានការគាំទ្រចំពោះការកាន់តំណែងនេះ ខ្ញុំនឹងព្យាយាមតស៊ូ ដឹកនាំគណបក្សទៅមុខ រក្សាគោលជំហរ និង គុណតម្លៃរបស់យើង។

ខ្ញុំក៏សូមប្រើឱកាសធ្វើការប្រើប្រាស់បណ្តាញសង្គមដើម្បីឆ្លើយតបទៅនឹងសំណួររបស់បងប្អូនដោយផ្ទាល់ ដោះស្រាយមន្ទិល និងការយល់ច្រលំទាំងឡាយលើ គបម និងលើរូបខ្ញុំ។
ថ្មីៗនេះ ខ្ញុំឃើញថានៅមានការយល់ច្រឡំ ការធ្វើបុរេវិនិច្ឆ័យជាច្រើនរួមទាំងការជេរ ការលាបពណ៌ ការសើចចំអកជាដើម ដោយសារតែកង្វះខាតក្នុងការបើកចិត្ត និងស្វែងយល់ជាមុនសិន។

សកម្មភាពនយោបាយកម្ពុជាបច្ចុប្បន្ន មិនមែនជារឿងកំប្លែងនោះទេ ខ្ញុំសូមចិត្តម្ចាស់ឆ្នោតពិចារណាឡើងវិញ ក្នុងនាមជាអ្នកកំណត់វាសនាប្រទេសជាតិខ្លួន។ សូមកុំតាមដានតែបុគ្គលអ្នកនយោបាយ សូមសិក្សាពីគោលនយោបាយ និងសកម្មភាពការងារអ្នកនយោបាយផង។