ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងកសិកម្មលើកឡើងពីវិធានការទប់ស្កាត់ការនាំចូលសត្វនិងអនាម័យសត្វ

លោករដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកសលពីថ្ងៃទី៤ខែវិច្ឆិកានេះ ពីការវិវឌ្ឍន៍រីកចម្រើនលើវិស័យផលិតកម្មសត្វនិងពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វរិក(African Swine Fever)ដែលកំពុងរាតត្បាតនៅប្រទេសចិន។

រដ្ឋមន្ត្រីបានបន្ថែមថា ការរីកចម្រើនលើវិស័យផលិតកម្មចិញ្ចឹមសត្វជាពិសេសផលិតកម្មជ្រូកដែលរក្សាបាននូវតម្លៃមួយសមរម្យដែលទាំងអ្នកចិញ្ចឹម អាជីវករ និងអ្នកបរិភោគអាចទទួលយកបាននេះគឺជាយុទ្ធសាស្រ្តឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល។

រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើឲ្យសមាគមអ្នកចិញ្ចឹមសត្វខិតខំបន្ថែមទៀតតាមរយ:ការអនុវត្តបែបប្រពលវប្បកម្មចិញ្ចឹមសត្វធានាបាននូវនិរត្តរភាពនៃការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព អនាម័យ និងជាពិសេសសុវត្ថិភាពសាធារណឆ្លើយតបឲ្យបានតាមស្តង់ដារទីផ្សារសម្រាប់ការប្រកួតប្រជែង។

ក្រសួងកសិកម្មងនិសហការដល់វិស័យឯកជនដែលមានបំណងវិយោគសាងសង់សត្តឃាតដ្ឋានសត្វ ពិសេសសត្តឃាតដ្ឋានជ្រូកដើម្បើលើកកម្ពស់កម្រិតគុណភាព អនាម័យ និងសុវត្ថិភាពសាច់ និងផលិតផលមានដើមកំណើតពីសត្វ ដើម្បីលើកកម្ពស់សុខភាពនិងកាត់បន្ថយក្តីកង្វល់ចំពោះការបរិភោគសាច់សត្វរបស់សាធារណ:ជន។

ទាក់ទងនឹងបញ្ហាជំងឺបេស្តជ្រូកអាហ្វ្រិក លោក រដ្ឋមន្ត្រីបានថ្លែងថា ក្រសួងដែលមានអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបាននិងកំពុងរៀបចំសេចក្តីប្រកាសផ្សព្វផ្យាយដល់សាធារណជន ពិសេសដល់អ្នកចិញ្ចឹម ម្ចាស់កសិដ្ឋាន ក្រុមហ៊ុន អាជីវករ ម្ចាស់សត្តឃាតដ្ឋានអ្នកនាំចូលសត្វរស់សាច់សត្វ និងផលិតផលសត្វឲ្យបានជ្រាបពីបញ្ហាស្ថានភាពរាតត្បាតភ័យមហន្តរាយវិធានការទប់ស្កាត់។