ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យប្រធានសមាគនសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ ចូលជូបសម្តែងការគួរសម ក្នុងឱកាសចូលឆ្នាំថ្មី

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យប្រធានសមាគម អេឡិចត្រូនិច អឹម អេស ជេ ដឹកនាំក្រុមការងារសមាជិក សមាជិការ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នងឱកាសអបអរសារទពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ។

លោក ម៉េង សោភ័ណ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ បានអនុញ្ញាតជម្រា បជូន រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពីសមិទ្ធផល និងការអភិវឌ្ឍន៍ រីកចម្រើនរបស់សមាគម ដែលបានរួមចំណែកបណ្តុះបណ្តាលបងប្អូនក្រុមអ្នកសារព័ត៌មានរាប់រយនាក់ ជាពិសេសក៏បានចូលរូមក្នុងកិច្ចការងារសង្គមផងដែរ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រនូវសមកម្មភាពនានារបស់សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ ដែលបានរួមចំណែកលើស្ទួយវិស័យសេរីសារព័ត៌មាននៅកម្ពុជា ជាពិសេសក្នុងកិច្ចការងារជួយសង្គមតែម្ត។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្ត និងជំរុញបន្ថែមដល់សមាគមក្នុងកិច្ចការងារពង្រឹងវិស័យសារព័ត៌មាន ដែលជាផ្នែកមួយក្នុងការងារ ជួយសង្គមជាតិយើង។

សម្រាប់ឱកាសដ៏វិសេសវិសាលនោះ លោក ម៉េង សោភ័ណ ប្រធានសមាគមសារព័ត៌មាន អេឡិ ចត្រូនិច អឹម អេស ជេ បាននាំយកនូវអង្ករចំនួន២តោន និងទឹកសុទ្ធ៥០កេសផងដែរ៕