ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នករកស៊ីដឹកជញ្ជូនទំនិញនិងមន្ត្រីគយថា” ចល័តតំបន់មួយលោកអួនសុវណ្ណារ៉ាធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែមួយខែ?”

ភ្នំពេញ: មន្ត្រី​គយ​និង​ភ្នាក់ងារ គយ​ចល័តតំបន់មួយបានលើកឡើងថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ទទួលបាន តំណែង​ជា​ប្រធានគយ​ចល័តតំបន់មួយ គឺ​លោក អ៊ួ​ន សុវណ្ណារ៉ា កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បង់ពន្ធ​តាមរ បៀ​ប​ម៉ៅការ​ហើយ​ឈ្មួញ​ទាំង នោះ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ ខុសច្បាប់​កាន់តែ​ចច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលក្នុងទីក្រុងភ្នំពេញ។
ប្រភពពីរនាក់ដឹកទំនិញបានឲ្យដឹងថា សព្វថ្ងៃនេះមានរថយន្តធំៗជាច្រើនគ្រឿងបានដឹកទំនិញពីគ្រប់បណ្ដាខេត្តចូលមកទីក្រុងភ្នំពេញក្នុងមួយថ្ងៃៗមិនក្រោមពី500 គ្រឿងទៅ100គ្រឿងនោះទេហើយនឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យគយចល័ត្នតំបន់មួយក្នុងក្នុងរថយន្តនីមួយៗបង់ចន្លោះពី 100 ដុល្លារទៅ 400 ដុល្លារឲ្យទៅគយចល័តតំបន់មួយទើបចូលទីក្រុងភ្នំពេញបានដោយសុវត្ថិភាព?។
​ករណីអំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ គយ​ចល័តតំបន់មួយកំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា អាច​គាបសង្កត់​ជំរិត​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​?។
​ក្រុមអ្នករស៊ីដឹកជញ្ជូននិយាយថា ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយចល័តតំបន់មួ ឲ្យបាន​ស៊ីជម្រៅ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូប​នេះ​និង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​
​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​គយ​ចល័តតំបន់មួយ បានឲ្យដឹងថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបាន​តែងតាំង​ជា​ប្រធានគយ​ចល័តតំបន់មួយ រួច​មក​គឺ​មន្ត្រី​គយ​រូប​នេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​
​ប្រភព​ខ្លះ​បាន​លើកឡើង​ថា ដោយសារ​លោក អ៊ួ​ន សុវណ្ណារ៉ា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធានគយ​ចល័តតំបន់មួយ ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។
​ហេតុនេះហើយ​ទើប​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​តាមបណ្ដាលខេត្តចូលមកទីក្រុងភ្នំពេញ កាន់តែ​ច្រើនឡើងៗ​ហើយ​លោក អួន សុវណ្ណារ៉ា តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បី​បិទបាំង​ទង្វើ​របស់​ខ្លួន​ផងដែរ​។​
​តាម​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង​លោក អ៊ួ​ន សុវណ្ណារ៉ា បានឲ្យដឹងថា ចាប់ពីទទួលតំណែងគយចល័ត្នតំបន់មួយមកលោក អ៊ួ​ន សុវណ្ណារ៉ា ល្បីល្បាញ​ខាង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដែរ​។
​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា ជា​បន្ទាន់​ព្រោះ​អី​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក អ៊ួ​ន សុវណ្ណារ៉ា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ?។