ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រជុំពិនិត្យពិភាក្សាស្ដីពីការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធបញ្ជរតែមួយលើការនាំចូល នាំចេញ

នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិច្ចប្រជុំពិនិត្យពិភាក្សាស្ដីពីការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធបញ្ជរតែមួយជាតិលើការនាំចូល នាំចេញ និងនាំឆ្លងកាត់សត្វ ផលិតផលសត្វ ចំណីសត្វ និងបសុឱសថ។

ក្រោមអធិបតីភាព  តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ ប្រធាននាយកដ្ឋានផលិតកម្មសត្វ ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ លោក លោកស្រីប្រធានក្រុមហ៊ុននាំចូល នាំចេញ និងនាំឆ្លងកាត់សត្វ ផលិតផលសត្វ ចំណីសត្វ និងបសុឱសថសរុបចំនួន ៣០ក្រុមហ៊ុន និងមន្រ្តីជំនាញពាក់ព័ន្ធ។