ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ក្រសួងសង្គមកិច្ច ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៩ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា

 

ភ្នំពេញ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៩ នៃទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ “ គ្រួសារជាកម្លាំងចលករ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ”នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ជាទិវាដែលបង្ហាញពីការយកចិត្តទុកដាក់ និងទទួលស្គាល់គុណតម្លៃរបស់គ្រួសារ ដែលជាកោសិកាសង្គមដ៏មានសារៈសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ ដល់សមាជិកគ្រួសារឱ្យក្លាយខ្លួនទៅជាបុគ្គលក្នុងសង្គមជាតិ ដើម្បីបន្តរក្សាបានសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕