ភ្នំពេញ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករជនមានពិការភាព និងគ្រូបង្វឹក ដែលត្រៀមបើកព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៤-០៦ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។
សូមជម្រាបថា ព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ មានការចូលរួមពីបណ្តាប្រទេសដូចជា ប្រទេសប្រុយណេ ឥណ្ឌូនេសុី ឡាវ ម៉ាឡេសុី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី សរុបចំនួន១,៤២៣នាក់ លើប្រភេទកីឡាចំនួន ១៤ ត្រូវនឹង ១៦០ វិញ្ញាសា ហើយក្នុងនោះមានកីឡាករកីឡាការិនីកម្ពុជាមានចំនួន ៣១៧នាក់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតដណ្តើមមេដាយ ដើម្បីជូនជាតិមាតុភូមិ៕