ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាគមអ្នកសារព័ត៌មានកម្ពុជាចិន និងវិទ្យាស្ថានសិក្សាចិន ចុះអនុស្សារណៈយោគយល់គ្នា បង្កើនការផ្សព្វផ្សាយ

ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជាចិន និងវិទ្យាស្ថានសិក្សាចិន ចុះអនុស្សារណៈយោគយល់គ្នា បង្កើនកិច្ចផ្សព្វផ្សាយ ទំនាក់ទំនង កម្ពុជា ចិន ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា  លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាចិន (សសកច-CCJA) និងលោកបណ្ឌិត គី សេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិន (ICS) នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ បានចុះអនុស្សារណៈយោគយល់គ្នា បង្កើនកិច្ចផ្សព្វផ្សាយ ទំនាក់ទំនងកម្ពុជា ចិន។

តាងនាមសសកច លោក សយ សុភាព បានសំដែងនូវក្តីរីករាយ ចំពោះកិច្ចខិតខំប្រឹងរបស់ស្ថាប័នទាំង២ ក្នុងសម្រេចបាននូវលទ្ធផល ជាវិជ្ចមាន ឈានទៅរកការចុះហត្ថលេខា នៅថ្ងៃនេះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានសម្តែងនូវអំណរសាទរ ចំពោះភាគីទាំងពីរ សម្រេចបាននូវការចុះហត្ថលេខា ជាមួយក្តីរំពឹងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងកិច្ចផ្សព្វផ្សាយ កាន់តែធំទូលាយថែមទៀត។

សូមបញ្ជាក់ថា អនុស្សារណៈ ដែលមានរយៈពេល ២ឆ្នាំនេះ ផ្តោតលើ៤ចំនុច សំខាន់ៗ៖
១) ផ្លាស់ប្តូរលទ្ធផលស្រាវជ្រាវ និង ព័ត៌មាន
២) សហការរៀបចំគម្រោងស្រាវជ្រាវ
៣) សហការរៀបចំសិក្ខាសាលា និង សន្និសីទ
៤) សហការរៀបចំការផ្សព្វផ្សាយ កិច្ចសម្ភាសន៍ និង បទបង្ហាញ។