ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ៖ រឿងជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយ រាប់ទាំងជា ប៉ូច សរសេរលិខិតមកសុំទោសខ្ញុំកាលពីថ្ងៃ១៥ឧសភា២០២៣។
ទាំងសារសំឡេង ជា ប៉ូច ទាំងលិខិត ជា ប៉ូច សុទ្ធតែទទួល ស្គាល់ពាក្យទម្លាក់ហ៊ុន សែនឲ្យបាន។
ប្រាប់ទៅ ជា ប៉ូច ថាពាក្យទម្លាក់មានវិធីច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការពន្យល់របស់ប៉ូចក្នុងលិខិតថ្ងៃ១៥ឧសភា២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ ដែល គេប្រើនៅច្រើនកន្លែង ច្រើនប្រទេស ដែលមានឈ្មោះខុស គ្នាតែមានគោលដៅទម្លាក់ឬ
ផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាដឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែលខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។
ប៉ូចអាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់តែប៉ូចនិងបក្សរបស់ខ្លួនវាមានចរិតបែបនេះជារៀងរហូតមកហើយក្លាយជាវប្បធម៍សងសឹកមិនចេះចប់ទាំងមេទាំងកូន។
ខ្ញុំមិនទទួលយកការសុំទោសនោះឡើយ ប៉ូចគិតខ្លួន ឯងទៅតើគួរធ្វើបែបណា? ដើម្បី ខ្លួននិងក្រុមគ្រួសារឬសុខចិត្តសែងខ្មោចអាក្បត់ជាតិ៣ជំនាន់យកទៅកប់។
នៅមានរឿងដែលអាក្រក់មួយ ទៀតដែល មនុស្សក្នុងបក្សរៀបចំឡើងជាលិខិត បដិសេធ លើការផ្សាយរបស់ហ្វ្រេសញូ Fresh news ដែលដាក់ថ្ងៃ១៤ឧសភា ២០២៣ ដើម្បីឲ្យជា ប៉ូច ចុះហត្ថលេខា។
យោងតាមពង្រាងលិខិតនេះគេមានគោលបំណងវាយប្រហារលើអង្គភាពFresh news និងរក្សាកិត្តិយសគេទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៍នោះឡើយ។
តាមព័ត៌មានដែលយើងទទួលបានលិខិតនេះត្រូវបានព្រាងឡើងដោយលោកសេង ម៉ាឌី ដែលខ្ញុំសុំលោក សេង ម៉ាឌី
ធ្វើការពន្យល់។
ខ្ញុំសុំមេធាវីរបស់ខ្ញុំត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងពីរករណី ទាំងករណីជា ប៉ូចទាំងករណីលិខិតបដិសេធ តែត្រូវរង់ចាំរហូតថ្ងៃ៣០ឧសភា
២០២៣ដើម្បីជា ប៉ូចធ្វើការសម្រេចចិត្ត និងគណ បក្សធ្វើការបកស្រាយអំពីលិខិតបដិសេដ្ឋ។
សូមភ្ជាប់ជូនសំដី ជា ប៉ូច លិខិតជា ប៉ូចនិង លិខិតបដិសេធ។