ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ៖ ណែនាំមន្ត្រីតាមក្រសួង បើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ មិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ

 

 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាលរដ្ឋលេខាធិការ តំណាងក្រសួងនីមួយៗ ត្រូវក្ដាប់ព័ត៌មាន ក្នុងក្រសួងរបស់ខ្លួនឯងឲ្យបាន នៅពេលចូលរួមកម្មវិធីសម្ដេច ប៉ុន្តែបើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ គឺមិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ។

ការលើកឡើងរបស់សម្តេច ក្រោយពីសួរនាំពីបញ្ហាមួយចំនួន ទាក់ទងទៅនឹងក្រសួងសង្គមកិច្ច អតីតយុវជន និងនីតិសម្បទា ទៅរដ្ឋលេខាធិការក្រសួងនេះ តែមិនដឹងរឿងដែលសម្តេចសួរ ទើបសម្តេចលើកព្រមានបែបនេះទៅ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ់

សម្ដេចតេជោបានថ្លែងថា ប្រសិនបើមន្ត្រីជាតំណាងរដ្ឋមន្ត្រីក្រសួងណាមួយ ក្ដាប់ព័ត៌មានមិនបានទេនោះ មិនចាំបាច់មកចូលរួម កម្មវិធីនាយករដ្ឋមន្រ្តីទេ នាំចង្អៀតកន្លែងអង្គុយ ឬខាតថ្លៃសាំង។

សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន គឺមិនបានមក ហើយរដ្ឋលេខាធិការមក ដល់រដ្ឋលេខាធិការមក ថ្ងៃក្រោយអញ្ចេះបើគេឲ្យមកជាតំណាង ត្រូវក្ដាប់ឲ្យជាប់អ្វីជាការងាររបស់ខ្លួន តែហៅសួរអត់ដឹងអីមិនបាច់មកទេ នាំខាតសាំង អស់លុយរដ្ឋ ព្រោះអស់នេះមិនមែនជិះឡានលុយខ្លួនឯង ជិះសាំងខ្លួនឯងទេ សាំងរបស់រដ្ឋ បើថា ក្តាប់ការងារមិនបាន កុំមក»៕