ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ដូណាល់ ត្រាំ គោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ដែលបានទទួលមរណភាព។

លោក George H.W. Bushបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៩៤ឆ្នាំកាលពីថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ។ សូមរំលឹកថា លោក George H.W. Bush គឺជាប្រធានាធិបតីអាមេរិកទី៤១ ដោយលោកបានកាន់អំណាចជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២០ខែមករា ឆ្នាំ១៩៨៩ដល់ថ្ងៃទី២០ ខែមករាឆ្នាំ១៩៩៣ ៕