ភ្នំពេញ ៖ ដោយមានក្តីអាណិតអាសូរដល់ស្រ្តីជាកម្មការិនីរោងចក្រម្នាក់ មានកូនក្នុងបន្ទុកចំនួន៣នាក់ ខណៈកូនទី៣មានត្រឹមអាយុ៣ខែ ហើយប្តីគ្រោងទៅរៀបការប្រពន្ធថ្មី ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យបុរសជាប្តីនោះត្រឡប់មករកប្រពន្ធកូនវិញមក ព្រោះគ្មានអ្នកណាល្អក្រៅពីប្រពន្ធខ្លួនឯងឡើយ។
សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍បែបនេះ ក្នុងពិធីជួបជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។
សម្តេចបានជួបផ្ទាល់ជាមួយក្រុមការិនី ក្នុងនោះបានសួរសុខទុក្ខ ហើយក៏បានជួបស្រ្តីម្នាក់មានកូន៣នាក់ហើយកូនតូចត្រឹម៣ខែ ។ ស្រ្តីនោះក៏បានប្រាប់សម្តេចថា ប្តីខ្លួនបានចុះចាកចោលប្រពន្ធទៅរៀបការជាមួយស្រីថ្មី។
បើតាមសម្តេចប្តីស្រ្តីរូបនោះ នឹងត្រូវរៀបការជាមួយប្រពន្ធថ្មីនាថ្ងៃ១ មិថុនា ខាងមុខ ។ សម្តេចបានអំពាវនាវឲ្យបុរសជាប្តីបែរត្រឡប់មកជានាជាមួយប្រពន្ធកូនវិញមក ។ សម្តេចសង្ឃឹមថា “ប្តីក្មួយស្រីនឹងត្រឡប់មកវិញ”៕