(ភ្នំពេញ)៖ លោកហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ និងក្រុមប្រឹក្សាភិបាលព្រមទាំងសមាជិកសមាជិកាបានបេីកកិច្ចប្រជុំស្តីពីដំណេីរការបស់សមាគម និង ពិធីប្រកាសសម្ភោធ សូត្រមន្តឡេីងទីស្នាក់ការកណ្តាលរបស់សមាគមព្រមទាំង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ។
បន្ទាប់ពីរៀបចំកិច្ចប្រជុំនិងថ្នាក់ដឹកនាំ រួចមក សមាគមបានរៀបចំពិសារអាហារសាមគ្គី មានការពិសារអាហារសាមគ្គីគ្រួសារCYEAD (ស.ស.យ.ក.ស.អ)ដែលមានការអញើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ លោក វុី សំណាង ផងដែរ។
លោក ហុង ឆេងឈុន សហស្ថាបនិក និងជាប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានថ្លែងថា សមាគមយើងថ្ងៃនេះ បានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃហើយ ការជួបជុំថ្ងៃនេះគឺ ដើម្បី ប្រកាសម្តងទៀត ដល់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកយើងទាំងអស់ នូវសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ។
លោកប្រធានបានលើកឡើងថា យើងមានគោលដៅគឺ ដើម្បីចូលរួមសហការ និងគាំទ្រជាមួយរាជរដ្ឋាភិបាលជួយពង្រឹង ការទំនាក់ទំនង បង្រួបបង្រួម សាមគ្គីភាព ស្វែងរកនូវភាពរីកចម្រើន ពង្រឹងវប្បធម៌សាមគ្គីភាព ឯកភាពគ្នា ក្នុងស្មារតីជួយគ្នាទៅវិញទៅមករវាងសហគ្រិនអាជីវករកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ប្រកបដោយសុខដុម»។
សមាគមចូលរួមសហការ និងប្រឹក្សាយោបល់ផ្នែកច្បាប់ ត្រូវការទីផ្សារកម្ពុជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយ ការដឹកជញ្ជូន និងកិច្ចសហការជាមួយរាជរដ្ឋាភិបាល ហើយចូលរួមក្នុងការអភិវឌ្ឍន៍វិស័យអប់រំ ព្រមទាំងវិស័យដទៃៗទៀតដែលនឹងចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ផងដែរ។
សម្រាប់ លោក ឯល រ៉ូស្សែត បានលើកឡើងថា «ទិសដៅរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ គឺមានបេសកកម្ម បង្រួបបង្រួមសហគ្រិនអាជីវករកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគ សហការពីក្រៅប្រទេសមកកម្ពុជា សហការជាមួយអ្នកពាក់ព័ន្ធនានាជំរុញការនាំចេញ ផលិតផលក្នុងស្រុកទៅក្រៅប្រទេស ពង្រីកបណ្តាញទំនាក់ទំនងពីកម្ពុជាទៅក្រៅប្រទេស ប្រឹក្សាយោបល់ផ្នែកច្បាប់ តម្រូវការទីផ្សារកម្ពុជា សហការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយ ការដឹកជញ្ជូន និងកិច្ចទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល»។
លោកបន្ថែមទៀតថា ជារួមនៅមានបេសកកម្មសំខាន់២ទៀតគឺ «ធ្វើសកម្មភាព ផ្នែកមនុស្សធម៌ ដែលជាកិច្ចការជីវភាពសង្គម ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយ ភាពក្រីក្រ នៅកម្ពុជា និងលើកស្ទួយជំរុញ និងការផ្សារភ្ជាប់ការទំនាក់ទំនង វិស័យទេសចរណ៍ ប្រទេសកម្ពុជា និងក្រៅប្រទេស»។
សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានប្រកាសជាផ្លូវការហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ដោយមានស្ថាបនិកសំខាន់ៗជិត១០រូប បានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានាយុគសម័យឌីជីថល។
សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានបើកកិច្ចប្រជុំសម្រេចឲ្យដំណើរកាសមាគមជាផ្លូវការ ដែលមានការចូលរួមពីសំណាក់ស្ថាបនិកសំខាន់ៗ ដូចជា៖ លោក ហុង ឆេងឈុន, លោក ឯល រ៉ូហ្សែត, លោកឧកញ៉ា ឯល សិទ្ធីគ្រីយ៉ា, លោក តាំង សេងប៉, លោក កែវ ចំរុង, លោក ហួន លីមីង និង សហគ្រិនមួយចំនួនទៀត បានប្រជុំគ្នាជាច្រើនខែ ដើម្បីបញ្ចូលជាធាតុផ្សំ ស្មារតី និងគំនិតល្អៗជាមួយទិសដៅសំខាន់ៗ នៃការបង្កើតសមាគមនេះឡើងនៅកម្ពុជា។