លោក Pita គឺជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្ស Move Forward ដែលបានឈ្នះចំនួនច្រើនជាងគេ ឬ ១៥១អាសនៈ ក្នុងចំណោម ៥០០ អាសនៈ។ តាមទម្លាប់ លោក Pita អាចបង្កើតរដ្ឋាភិបាលចម្រុះដោយស្របច្បាប់ និងប្រកួតប្រជែងសម្រាប់តំណែងនាយករដ្ឋមន្ត្រី។
អ្នកសង្កេតការណ៍នយោបាយមួយចំនួនជឿថា លោកប្រឈមនឹងភាពមិនច្បាស់លាស់នៅពេលនេះ ដែលលោក Ruangkrai Leekitwattana បានពណ៌នាខ្លួនឯងថាជាសកម្មជននោះ គឺ បានដាក់ពាក្យបណ្តឹងទៅកាន់ EC កាលពីថ្ងៃទី ៩ ខែឧសភា ដោយអះអាងថា លោក Pita កាន់កាប់ភាគហ៊ុនចំនួន ៤២ ០០០ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ITV Plc ។
លោក Pita បានច្រានចោលពាក្យបណ្តឹងនេះថា “មិនសំខាន់” ។
នៅថ្ងៃទី២៤ ខែឧសភា លោក Ruangkrai បានដាក់ឯកសារបន្ថែមទៀតទៅកាន់ EC រួមទាំងបញ្ជីម្ចាស់ភាគហ៊ុនរបស់ ITV និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងរយៈពេល ១៨ឆ្នាំកន្លងមក។
យោងតាមពេលវេលាកំណត់ដោយលោក Wissanu, ការបោះឆ្នោតរួមគ្នាដោយសមាជិកសភា និងព្រឹទ្ធសមាជិក ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី អាចប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែសីហា៕