ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងធនធានទឹក បានចាត់ឲ្យក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលឡើងវិញច្រាំងស្ទឹងមង្គលបុរី

បាត់ដំបង៖ លោក ចាន់​ យុត្ថា​ រដ្ឋលេខាធិការ ក្រសួងធនធានទឹក​ និងឧតុនិយម​ និងក្រុមការ​ងារគម្រោង WAT4CAM នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានចុះពិនិត្យការដ្ឋានជួសជុលច្រាំងស្ទឹងមង្គលបុរី ត្រង់ចំណុចផ្នែកខាងក្រោមសំណង់កាត់ស្ទឹង តាហែន ស្ថិតនៅក្នុងឃុំតាហែន ស្រុកបរវេល ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ច្រាំងស្ទឹងមង្គលបុរី បានទទួលរងនូវការខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងទៅ ។ ដើម្បីជៀសវាងការ​ប៉ះពាល់ដល់តួសំណង់មេ ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការជួសជុលឡើងវិញជាបន្ទាន់។
នៅក្នុងកំឡុងពេលចាប់ផ្ដើមសាងសង់បាតគ្រឹះសំណង់ លំហូរទឹកស្ទឹងមង្គលបុរីត្រូវបានកាត់ផ្ដាច់ ប៉ុន្តែដើម្បីជៀសវាងនូវការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោម លោករដ្ឋមន្ត្រី បានបញ្ជាឲ្យក្រុមការងារដំឡើងម៉ាស៊ីនបូមទឹកខ្នាត ០៣ តឹក ចំនួន ០៣ គ្រឿង ដើម្បីបូមទឹកបញ្ជូនទៅផ្នែកខាងក្រោម ។
ការងារសាងសង់បើកគ្រឹះសំណង់នេះ ត្រូវការពេលវេលាប្រមាណ ១០ ថ្ងៃទៀត ទើបរួចរាល់ ហើយអាចបើកឲ្យចរន្តទឹកស្ទឹងមង្គលបុរី ហូរជាប្រក្រតីឡើងវិញ ៕