យោងតាមដីកាកោះហៅចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថាឈ្មោះ ខែម ស៊ីឡេង ភេទប្រុស អាយុ៣៧ឆ្នាំ ជាអគ្គលេខាអធិការរងគណបក្សខ្មែរក្រោក និងជាតំណាង គណបក្សខ្មែរក្រោក ប្តឹងពីឈ្មោះ សុខ ទូច ភេទប្រុស អាយុ៥១ឆ្នាំ ពីបទ កុបកម្ម និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធាណៈ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថាតាមបណ្តាញព័ត៌មានក្នុងស្រុកថា លោកនឹងចូលខ្លួនតាមការកោះហៅរបស់តុលាការ ៕